គ្រូបង្វឹកក្រុមស្តេច Real Madrid លោក Zinidine Zidane បានប្រាប់អោយដឹងពីស្ថានភាពកូនក្រុមរបស់ខ្លួន និងជាខ្សែការពារស្តាំ របស់ក្រុមគឺ 1.កីឡាករសញ្ជាតិអេស្បាញ Dani Carvajal បានធូរស្បើយច្រើនពីបញ្ហាជំងឺបេះដូង ប៉ុន្តែ 2.ខ្សែប្រយុទ្ធស្លាបឆ្វេង Gareth Bale របួសរបស់គេនៅមិនទាន់បានធូរស្រាលនោះទេ។ យ៉ាងណាក្តី Carvajal និង Bale ត្រូវអវត្តមានក្នុងជំនួប ដណ្តើមពានរង្វាន់​ Copa Del Rey រវាងក្រុម Real Madrid និង Fuenlabrada។

គ្រូបង្វឹកដ៏ជោគជ័យសញ្ជាតិបារំាងរូបនេះបានថ្លែងនៅក្នុងបទសម្ភាសន៏ថា៖ Dani បានហ្វឹកហាត់សុខភាពដោយការធាក់កង់នៅថ្ងៃនេះ ប៉ុន្តែឆ្លងកាត់ការពិនិត្យឃើញថាសុខភាពរបស់គេបានប្រសើឡើងច្រើនហើយ។ សម្រាប់ Bale វិញខ្ញុំនៅមិនទាន់ប្រាកដនៅឡើយទេថារូបគេនិងចូលលេងក្នុងជំនួបដ៏សំខាន់នៅសប្តាហ៏ក្រោយនៅក្របខណ្ឌ Champion League ទល់និងក្រុមចាស់របស់ខ្លួនគឺ Tottenham Hot Spur

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english