អ្នកចាំទីជើងចាស់ Iker Casillas កីឡាករដែលបានជួយក្រុមជម្រើសជាតិអេស្បាញលើកពាន World Cup 2010 និងក្រុមស្តេចសReal Madrid អោយលើកពានជាច្រើនឆ្នាំកន្លងមកនេះ កំពុងត្រូវបានស្ថិត នៅជាកីឡាករបម្រុងសម្រាប់ក្រុម Porto។ Casillas វ័យ 36ឆ្នាំរូបនេះត្រូវបានក្លឹបយក្សព័រទុយហ្គាល់ អោយអង្កុយនៅជាកីឡាករបម្រុង បន្ទាប់ពីក្រុមបានដាក់អោយអញចាំទីវ័យក្មេង Jose Sa វ័យ 24ឆ្នាំអោយចូលលេងជំនួសវិញ ខណៈដែលក្រុមពីរនៅក្របខណ្ឌ Premier League របស់អង់គ្លេសគឺ Liverpool និង Newcastle United បានដាក់ការចាប់អារម្មណ៏ចង់បានរូបគេនៅកំលុងពេលខាងមុខនេះ។

បច្ចុប្បន្ននេះក្រុម Liverpool មានអ្នកចាំទី ២រូបគឺ Simon Mignolet និង Loris Karius នៅមិនទាន់បានបង្ហាញទម្រង់លេងអោយអ្នកចាត់ការទូទៅលោក Jurgen Klopp មានទំនុកចិត្តនៅឡើយ ខណៈដែលអ្នកចាំទី Rob Elliot កំពុងសាងទំនុកចិត្តអោយក្រុម Newcastle ផងដែរនោះនោះ។

Casillas បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram របស់ខ្លួនថា រូបគេមានការខកបំណងសម្រាប់ការបង្ហាញទម្រង់លេងមិនបានល្អ ក្រោយជំនួបជាមួយក្រុមជើងខ្លាំង RB Leipzig នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់កាលពីសប្តាហ៏មុន។ មានលេចលឺពាក្យចេញពីក្រុម Porto មកផងដែរថា៖ ក្រុមបានដាក់ពិន័យមិនអោយអ្នកចាំទីចាស់វស្សារូបនេះ ប្រើប្រាស់ទូរស័ព្ទដៃផងដែរ ប៉ុន្តែត្រូវបានប្រធានក្លឹបលោក Sergio Conceicao បញ្ជាក់សាជាថ្មីថា៖ មូលហេតុដែលក្រុមមិនបានដាក់ Casillas អោយចូលលេងនោះគឺហេតុផលមកពីបញ្ហាបច្ចេកទេសប៉ុណ្ណោះ

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dreamteamfc