គ្រូបង្វឹកក្រុមបាតតារាង Crystal Palace លោក Roy Hodson មានសុទិដ្ឋិនិយមនិងការរកគ្រាប់បាល់ តាមស្មើក្រុមភ្ញៀវញញួរធំ West Ham United ដោយលទ្ធផល 2:2 ដោយខ្សែប្រយុទ្ធកូឌីវ័រ Wilfried Zaha កាលពីថ្ងៃសៅរ៏សប្តាហ៏ទី10 នៅក្របខណ្ឌកំពូល Premier League ។

ក្រុមភ្ញៀវ West Ham United បានរកគ្រាប់បាល់នាំមុខមុន 2គ្រាប់លើក្រុមម្ចាស់ផ្ទះដោយកីឡាករខ្សែប្រយុទ្ធមិកស៊ិកកូ Hernandez នៅនាទីទី31 និង ខ្សែប្រយុទ្ធ Ayew កីឡាករសញ្ជាតិហ្គាណា នៅនាទីទី43 ។ ស្របពេលកីឡាកររបស់ក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់ ប៉េណាំងទី Milivojevic នៅនាទីទី 50 និងខ្សែប្រយុទ្ធឆ្នើម Zaha សញ្ជាតិ Ivory Coast និងជាអតីតកីឡាករក្រុម Man.United ជាអ្នករកគ្រាប់បាល់តាមស្មើអោយក្រុមបាតតារាង Crystal Palace នៅនាទីទី90+6 ទៅហើយនោះ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Crystal Palace vs West Ham United ៖

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte មានមោនទភាពសម្រាប់ជោគជ័យក្រៅទឹកដី លើក្រុម Bournemouth សម្រាប់លទ្ធផល 1:0 នៅសប្តាហ៏ទី10 នេះ។ ការរកគ្រាប់បាល់បាននៅនាទីទី51 នៅតង់ទី2 វាសមល្មមសម្រាប់ជ័យជំនះ 3ពិន្ទុ បាននាំក្រុម Chelsea ខិតឡើងមកលេខ4 នៅតារាងកំពូល Premier League ។

Chelsea ក្រុមការពារ តំណែងជើងឯក Premier League មួយនេះ បានចាប់ផ្តើមរដូវកាលថ្មី (2017-2018)មិនសូវបានល្អជាមួយបរាជ័យលើកដំបូងក្រោមស្នាដៃក្រុម Burnley នៅពេលដែលខ្សែបម្រើ Fabregas និង ខ្សែការពារ Gary Cahill ត្រូវបានបណ្តេញចេញពីការប្រកួត។ ក្រុមរបស់ លោក Conte មិនមានវត្តមានខ្សែប្រយុទ្ធបែលហ្សិក Eden Hazard ចាប់តាំងពីររូបគេរងរបួសនៅឮដើមខែកញ្ញា ។

អតីតគ្រូបង្វឹកក្រុម Juventus រូបនេះបានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថាៈ យើងបានចាប់ផ្តើមដោយគ្មានកីឡាករឆ្នើម Hazard និង ទទួលបានកាតក្រហមដល់ទៅ 2រូប ហើយកីឡាកររបស់យើងមានបញ្ហារបួស ប៉ុន្តែថ្ងៃនេះអ្វីៗបានល្អ ប្រសើរឡើងវិញហើយ។ កូនក្រុមរបស់យើងលេងដោយភាពស្មោះត្រង់ និង ពោរពេញដោយស្មារតីប្រយុទ្ធដើម្បីចង់ឈ្នះការប្រកួត។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម AFC Bournemouth vs Chelsea ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC