ក្រុម Barcelona នៅតែជាក្រុមមិនអាចផ្តួលបាន គិតចាប់តាំងពីការចាប់ផ្តើមរដូវកាល La Liga (2017-2018)នេះ ក្រោយពេលផ្តួលក្រុម Bibao នៅសប្តាហ៏ទី10 នេះ ដោយលទ្ធផល 2:0 ។

កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi រកគ្រាប់បាល់បញ្ចូលទីអោយក្រុមនៅនាទីទី36 ចង់ទី1 និងកីឡាករខ្សែបម្រើប្រេស៊ីល Paulinho រកបានគ្រាប់បាល់ទី2 នៅនាទីទី90+2 ជិតចប់ការ ប្រកួតទៅហើយនោះ។ ក្រុមអ្នកមានបុណ្យក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ernesto Valverde រកគ្រាប់បាល់ បញ្ចូលទីបានរហូតដល់ 28គ្រាប់ហើយសម្រាប់ 10ប្រកួតកន្លងមកនេះ និង កំពុងបន្តកាន់កាប់ទីកំពូលតារាង តាមពីក្រោយដោយក្រុមមិនដែលចាញ់ដូចគ្នាគឺ Valencia បន្ទាប់ពីផ្តួលក្រុម Alaves ដោយលទ្ធផល 2:1 ខណៈក្រុមមិនដែលធ្លាប់ចាញ់មួយទៀតគឺ At.Madrid បានបាត់បង់ 3ពិន្ទុក្រោយស្មើ 1:1 ជាមួយក្រុម Villareal។

វីឌីអូហាយឡាយរវាងការប្រកួតរវាងក្រុម Barcelona vs Athletic de Bilbao ៖

វីឌីអូហាយឡាយរវាងការប្រកួតរវាងក្រុម Alavés vs Valencia ៖

វីឌីអូហាយឡាយរវាងការប្រកួតរវាងក្រុម Atletico de Madrid vs Villarreal ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC