Real Madrid បានរងនូវការខកចិត្តនៅលើទីលាន ជាងបរិយាកាសដ៏ជ្រួលច្របល់ដោយសារតែបញ្ហានយោបាយនៅតំបន់ Catalonia ទៅទៀត ខណៈដែលពួកគេបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Girona ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Cristhian Stuani និង Portu នៅចន្លោះពេល៤នាទីក្នុងតង់ទី២ បានលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើ Isco សម្រាប់ក្រុម Real Madrid ខណៈដែល Real បានដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាង La Liga គឺ Barcelona រហូតដល់ទៅ ៨ពិន្ទុ ក្រោយពីការប្រកួត ១០លើក។

Real Madrid បានបង្ហាញមុខជាលើកទី១ របស់ពួកគេក្នុងតំបន់ដែលមានការបែងចែក Catalonia ចាប់តាំងពីអំពើហិង្សា ដែលបានរំខានដល់ការធ្វើប្រជាមតិកាលពីថ្ងៃទី១ ខែតុលា បានធ្វើឲ្យអេស្ប៉ាញ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។ ស្របពេលមានព័ត៌មានថា មនុស្សប្រមាណជា១លាននាក់បានចូលរួមការដើរជាក្បួនមួយក្នុងទីក្រុង Barcelona ដើម្បីទាមទារឲ្យមានសាមគ្គីភាពក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យនោះ ពោលគឺមានចម្ងាយប្រមាណជា១០០ម៉ែត្រពីតំបន់ Girona ក្រុមភ្ញៀវ ត្រូវបានរំពឹងទុកថា នឹងទទួលបានការស្វាគមន៍យ៉ាងជូរចត់។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅលើទីលានឯនោះវិញទេដែលបានផ្តល់បញ្ហាច្រើនជាងដល់ក្រុមរបស់លោក Zinedine Zidane ខណៈដែលពួកគេកាន់តែដេញតាមពីក្រោយក្រុម Barca កាន់តែឆ្ងាយក្នុងការប្រជែងពាន La Liga។

លោក Zidane បានបញ្ជាក់ថា៖ «យើងនឹងថា យើងអាចផ្លាស់ប្តូរការដេញតាមពីក្រោយនេះ។ យើងនឹងជួបថ្ងៃល្អប្រសើរជាងនេះ ហើយគូប្រកួតរបស់យើងនឹងបាត់បង់ពិន្ទុ នៅរដូវកាលនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «មិនមានអ្វីច្រើនជាងនេះដែលយើងអាចធ្វើបានឡើយ ហើយយើងដឹងថា ឆាប់ៗនេះ អ្វីៗនឹងផ្លាស់ប្តូរ។ នៅសល់ផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរ ហើយខ្ញុំពិតជាមិនបារម្ភឡើយ»៕

វីឌីអូហាយឡាយរវាងការប្រកួតរវាងក្រុម Girona vs Real Madrid ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia