យោងគេហទំព័រ La Porteria On Beteve របស់អេស្បាញបានចុះផ្សាយថា៖ ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុត របស់ ពិភពលោកកីឡាករ Neymar មានការសោកស្តាយជាខ្លាំង និងបានប្រាប់មិត្តភក្រ្តជិតស្និទ្ធពីការសោកស្តាយ ដែលបានសម្រេចចិត្តចាកចេញពីក្រុម Catalan ។ ជីវិតរបស់គេនៅប្រទេសបារាំង និង ការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Unai Emery មិនមែនជាចំណូលចិត្តរបស់កំពូលកីឡាករដែលមានតម្លៃខ្លួន 222លានយូរ៉ូរូបនោះទេ ខណៈដែល Neymar បានបង្ហាញការនឹករលឹកដល់ជីវិតរស់នៅទីក្រុង Barcelona ជាខ្លាំងនោះ។

ពត៌មានដូចគ្នានេះដែរ គឺបញ្ហាជំលោះជាមួយមិត្តរួមក្រុមកន្លងមកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយនិងការមិនចុះសម្រុងគ្នាក្នុងការទាត់បាល់ពិន័យ 11ម៉ែត្រ និង ជីវិតរស់ នៅមិនសូវប្រកបដោយផាសុខភាពរបស់ក្រុមគ្រួសារ Neymar នៅក្នុងទីក្រុង Paris មានការខុសប្លែកគ្នាពីការរស់នៅទីក្រុង Barcelona ជាមូលហេតុផងដែរ។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៏កន្លងទៅនេះ Neymar បានត្រលប់មកបង្ហាញវត្តមានក្នុងដំណើរទស្សនាចរណ៏នៅ ទីលាន ហ្វឹកហាត់របស់ក្រុម Barcelona ជាមួយអតីតមិត្តរួមក្រុម មានដូចជា Lionel Messi, Luis Suarez និង Gerard Pique ជាដើមផងនោះ។ Neymar ខកខានមិនបានចូលលេងក្នុងជំនួបដែលក្រុម PSG ផ្តួល Nice ដោយលទ្ធផល 3:0 នោះទេ បន្ទាប់ពីត្រូវរងកាតក្រហមបណ្តេញចេញពីការប្រកួតកំលុងពេលជួបជាមួយក្រុម Olympic Marseille កាលពីសប្តាហ៏មុន។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english