គ្រូបង្វឹកក្រុម Tottenham HotSpur លោក Mauricio Pochettino ធ្លាប់បានខកខានក្នុងការតាមប្រមាញ់យកខ្សែបម្រើ Ross Barkley របស់ក្រុម Everton កាលពីដើមរដូវក្តៅកន្លងមកនេះ។ ប៉ុន្តែកំលុងពេលថ្មីៗនេះក្រុម Tottenham បានត្រៀមសារជាថ្មី ក្នុងការដេញថ្លៃនាំយក Barkley ម្តងទៀត បន្ទាប់ ពីក្រុម Everton មានបំណងចង់លក់រូបគេចេញពីក្រុមនៅខែមករាខាងមុខនោះ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មិនបានបង្ហាញខ្លួនអោយក្រុម Everton ក្នុងការប្រកួតក្នុងការចាប់ផ្តើម រដូវកាលថ្មីនេះទេ ដោយសារបញ្ហារបួស ប៉ុន្តែគ្រូបង្វឹក Spur លោក Pochettino នៅតែចិញ្ចឹមចិត្តចង់បាន Barkley ស្របពេលដែលបច្ចុប្បន្ននេះអ្នកចាត់ការទូទៅសញ្ជតិជាតិអាហ្សង់ទីនអាចនិងត្រៀមដាក់កីឡាករ Wanyama និង Mousa Dembele អោយចូលលេងវិញក្រោយពីធូរស្រាលពីរបួស។

Barkley ដែលមានតម្លៃខ្លួនរហូតដល់ 35លានផោន កាលពីដើមរដូវកាលនោះ ពេលនេះតម្លៃខ្លួន របស់គេ បច្ចុប្បន្នគឺមានតម្លៃត្រឹមតែ 20លានផោនប៉ុណ្ណោះ។ តោខៀវ Chelsea គឺជាក្រុមដែលធ្លាប់បាន ដាក់សំណើរនាំយក Barkley ផងដែរប៉ុន្តែត្រូវបានសាមីខ្លួនបដិសេធថ្ងៃចុងក្រោយ នៃឪសានវាទដោះដូរកីឡាករមុនបើករដូវកាលថ្មី(2017-2018)។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun