ខ្សែ​ប្រយុទ្ធ Anthony Martia ត្រូវ​បាន​រាយការណ៍​បដិសេធ​មិន​បន្ថែម​កុងត្រា​ថ្មី ដើម្បី​រួម​រស់​បន្ត​ជាមួយ Manchester United។ កីឡាករ​សញ្ជាតិ​បារាំង​​ពេល​ខ្លះ​បាន​លេង​ជម្រើស​ដំបូង ពេល​ខ្លះ​អង្គុយ​កៅ​អី​បម្រុងរដូវ​កាល​នេះ ប៉ុន្តែ​បិសាច​ក្រហម​​នៅ​​តែ​ចង់​ទុក​ឲ្យ​គេ​ក្លឹប​បន្ត​ទៀត។ តែ​ផ្អែក​តាម​ Sky Sports កីឡាករ​វ័យ​ទើប​២២​ឆ្នាំ​បាន​ច្រាន​ចោល​កុងត្រា​ថ្មី ខណៈ​ក្លឹប​​សង្ឃឹម​គេ​ព្រម​ពង្រីក​កុងត្រា។

រឿងរ៉ាវ​ចាកចេញ​របស់ Martia ពី United កើត​ឡើង​ក្ដៅ​គគុក​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ដោយ​តែ​រដូវ​កាល​មុន​គេ​បាន​ត្រឹម​ជម្រើស​ទី​២ នៅពី​ក្រោម Alexis Sanchez ធ្វើ​ឲ្យ​គេ​បាត់​បង់​ឱកាស​ទៅ​លេង World Cup ជាមួយ​បារាំង។ មួយ​វិញ​ទៀត​ទំនាក់ទំនង​របស់​គេ​និង​អ្នក​ចាត់​ការ Jose Mourinho បាន​ប្រេះឆា​ទៀត។

យ៉ាងណាក្ដី Man Utd នៅ​តែ​មាន​ទំនុកចិត្ត​​ថា ខ្សែ​ប្រយុទ្ធ​របស់​ពូក​នឹង​សម្រេច​ចិត្ត​ជាមួយ​កុងត្រា​ថ្មី ដែល​បន្ត​ឲ្យ​គេ​នៅ​រហូត​ដល់​ឆ្នាំ​២០២៣។ ៣​ប្រកួត​ចុងក្រោយ Martial ធ្វើ​បាន​ល្អ​មែនទែន​គឺ​រក​គ្រាប់​បាល់​បាន​គ្រប់​ប្រកួត​ ជា​ពិសេស​រក​បាន​២​គ្រាប់​ក្នុង​ជំនួប​ស្មើ​គ្នា ២-២ ជាមួយ Chelsea៕
Via: Sabay