ខ្សែការពារឆ្វេងរបស់ក្រុមមេឃខៀវ Man.City កីឡាករ Benjamin Mendy បានវះកាត់ឆ្អឹងជើងនៅជង្គង់ខាងឆ្វេង។ មិនទាន់មានពេលវេលាជាក់លាក់ណាមួយដែលត្រូវបានអះអាងថារូបគេនិងជាសះស្បើយ លើការវិលត្រឡប់មកកាន់ទីលានរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះនៅឡើយទេ។

Mendy ធ្លាប់ខកខានបង្ហាញខ្លួនអស់រយៈពេល ៧ខែមកហើយក្នុងយុទ្ធនាការក្របខ័ណ្ឌ Premier League របស់ក្រុម Manchester City កាលពីរដូវកាលមុនបន្ទាប់ពីរងរបួស នៅលើជង្គង់ខាងស្តាំរបស់ខ្លួន។អតីតខ្សែការពារនៃក្រុម Monaco រូបនេះមានឈ្មោះសម្រាប់ក្រុមជម្រើសជាតិបារាំងនៅសប្តាហ៍ក្រោយសម្រាប់ការប្រកួត Nation League ប៉ុន្តែត្រូវបានដកចេញដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Barcelona គោលបំណងធ្វើការវះកាត់របួសនេះ។

Mendy បង្ហាញខ្លួនចំនួន ១២លើកនៅក្នុងរដូវកាលនេះនិងលេងបានពេញលេញ ៩០នាទីនៅក្នុងជ័យជម្នះ ៣-១ កាលពីថ្ងៃអាទិត្យលើក្រុម Manchester United។

ប្រភព៖ BBC