លោក Martin O’Neill គ្រូបង្វឹកសាធារណរដ្ឋអៀរឡង់និងជំនួយការរបស់ខ្លួនគឺលោក Roy Keane បានចាកចេញពីតួនាទីរបស់ពួកគេជាផ្លូវការណ៏ហើយ។ គ្រូបង្វឹកបង្គោលឈុតធំទាំងពីរត្រូវបានតែងតាំងនៅកំលុងឆ្នាំ២០១៣ ហើយបានធ្វើអ្វី ដែលគួរកត់សម្គាល់នោះគឺ ពួកគេបានដឹកនាំសាធារណរដ្ឋទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតជើងឯកទ្វីបអ៊ឺរ៉ុបឆ្នាំ២០១៦។ ទោះជាយ៉ាងណា ពួកគេមិនបានបង្ហាញនៅសមិទ្ធិផលអ្វីលេចធ្លោសម្រាប់ព្រឹត្តការណ៏ប្រកួតឆ្នាំ២០១៨ និងត្រូវបានធ្លាក់ចេញពីការប្រកួត UEFA Nations League(ពូល B 4)។
លោក John Delaney ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់អៀរឡង់ ហៅកាត់ថា(FAI) បាននិយាយថា: ខ្ញុំសូមថ្លែងអំណរគុណលោក Martin និងលោក Roy និងក្រុមការងារសម្រាប់ផលប៉ះពាល់នាពេលនេះ។ មានរឿងគួរកត់សម្គាល់ជាច្រើនក្នុង អំឡុងពេលរជ្ជកាលដឹកនាំរបស់លោកម៉ាទីន សម្រាប់ Euro ២០១៦ នៅក្នុងប្រទេសបារាំង នៅក្នុងការចងចាំរបស់អ្នកគាំទ្រអៀរឡង់ទាំងអស់។
លោក O’Neill អតីតគ្រូបង្វឹកក្រុម Aston Villa បានចាកចេញពីក្រុមជម្រើសជាតិជាមួយនិងជំនួយការផ្ទាល់របស់លោកគឺ Roy Keane អតីតខ្សែបម្រើក្រុម Man.United ព្រមទាំងជំនួយការមួយរូបទៀតគឺលោក Steve Guppy និងលោក Seamus McDonagh គ្រូបង្វឹកអ្នកចាំទីទោះបីជារូបលោកបានចុះហត្ថលេខាលើកិច្ចសន្យាពន្យាពេលនៅខែមករា ដើម្បីបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ២០២០ ក្តី។
លទ្ធផលព្រឹត្តការណ៏ប្រកួតសម្រាប់ក្រុមជម្រើសជាតិអៀឡង់នៅឆ្នាំ២០១៨នេះ
១.១-០ ចាញ់ក្រុមជម្រើសជាតិតួគី(មិត្តភាព)
២.២-0 ចាញ់ក្រុមជម្រើសជាតិបារំាង(មិត្តភាព)
៣.២-១ ឈ្នះក្រុមសហរដ្ឋអាមេរិក(មិត្តភាព)
៤.៤-១ ចាញ់ក្រុមជម្រើសជាតិវែល(ពានរង្វាន់Nation league)
៥.១-១ ស្មើគ្នាជាមួយក្រុមជម្រើសជាតិប៉ូឡូញ(មិត្តភាព)
៦.០-០ ស្មើគ្នាជាមួយក្រុមជម្រើសជាតិដាណឺម៉ាក(ពានរង្វាន់Nation League)
៧.១-០ ចាញ់ក្រុមជម្រើសជាតិវេល(ពានរង្វាន់Nation League)
៨.០-០ស្មើជាមួយក្រុមអៀឡង់ខាងជើង(មិត្តភាព)
៩.០-០ស្មើគ្នាជាមួយក្រុមដាណឺម៉ាក(Nation league )
ប្រភព៖ BBC