Ronaldo, Mbappé ឬ Griezmann ដែលជាអ្នកនឹងទទួលបានពានរង្វាន់លើកទី10 នៃពានរង្វាន់នេះនៅថ្ងៃទី3 ខែមករានៅឯពិធី នៅទីក្រុង Dubai ប្រទេសអារ៉ាប់ ដែលរួមជាមួយនឹងសន្និសិទកីឡាអន្តរជាតិឌូបៃលើកទី13 ដែលរៀបចំដោយក្រុមប្រឹក្សាកីឡាឌូបៃ។

នាយកប្រតិបត្តិរបស់ Globe Soccer លោក Tommaso Bendoni បានប្រកាសថា “ខួបទី10 នៃកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដូច្នេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូនកីឡាករ Cristiano Ronaldo, Antoine Griezmann និង Kylian Mbappe ដែលជាអ្នកឈ្នះពានរង្វាន់“។

Cristiano Ronaldo ត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់នេះចំនួនប្រាំបីដងហើយ ហើយគាត់បានយកវាទៅផ្ទះចំនួនបួនលើករួចមកហើយ ដោយលើកចុងក្រោយនោះគឺនៅក្នុងខែធ្នូ ឆ្នាំ 2017។

ក្រៅពីខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះហើយ ក៏នៅមានតារាឆ្នើមរបស់បារាំងពីររូបទៀតផងដែរ ដែលពួកគេបានជួយក្រុមបារាំងអោយឈ្នះពាន World Cup។ ក្រៅពីបានលើកពាន World Cup ហើយ ខ្សែប្រយុទ្ធ Griezmann ក៏បានលើកពានរង្វាន់ក្របខ័ណ្ឌ Europa League និង UEFA Super Cup ជាមួយ At Madrid ផងដែរ ខណៈពេលដែល Mbappe បានឈ្នះពានទាំងបីក្នុងស្រុកជាមួយ Paris Saint-Germain ។

ជ័យលាភីមុនៗ នៃពានរង្វាន់នេះ – ក្រៅពី Cristiano Ronaldo – រួមមាន Radamel Falcao នៅក្នុងឆ្នាំ 2012 Franck Ribery ក្នុងឆ្នាំ 2013 និង Lionel Messi ក្នុងឆ្នាំ2015។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer