ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៣ កាលពីថ្ងៃច័ន្ទ ទី២៦ ក្រុមសារិកាព្រៃ Newcastle ទទួលបានជ័យជម្នះ ជាលើកទី៣ ជាប់ៗគ្នានៅក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានរកគ្រាប់បាល់បញ្ចូលទីនៅលើកំហុសឆ្គងការពាររបស់ក្រុម Burnley ដើម្បីឡើងទៅឈរនៅលើទី១២ ក្នុងតារាង។

ក្រុមភ្ញៀវមានឪកាសនាំមុខមុនដោយកីឡាករ Mee នៅនាទីទី៤ ប៉ះជើងរបស់ខ្លួនធ្វើអោយគ្រាប់បាល់ចូលទីខ្លួនឯង ក្រោយការស៊ុតបាល់ពីចំងាយរបស់កីឡាករ Federico Hernandez ខណៈដែលកីឡាករ Ciaran Clark បានបន្ថែមគ្រាប់បាល់នាំមុខទី២នៅនាទីទី២៣ ប៉ុន្តែកីឡាករ Vokes របស់ក្រុមម្ចាស់ផ្ទះបានវាយបកតាមពីក្រោយ ១គ្រាប់វិញនៅនាទីទី៤០ មុនបញ្ចប់ការប្រកួតតង់ទី១។លទ្ធផលនេះបានបន្តរហូតបញ្ចប់ការប្រកួតក្រុម Burnley ១:២ Newcastle United។

បរាជ័យនៅសប្តាហ៏ទី១៣នេះបាននាំអោយក្រុម Burnley ធ្លាក់មកនៅចំណាត់ថ្នាក់លេខ១៧ ក្បែរបាត តារាងដែលមាន ១ពិន្ទុប៉ុណ្ណោះនៅពីលើតំបន់ដែលត្រូវកាត់ចោលទៅលេងនៅក្របខណ្ឌ Champion Ship។

ប្រភព៖ BBC