វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Sol Campbell ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមទូទៅក្រុមរបស់ Macclesfield Town ជាក្លឹបនៅលីកលំដាប់ទី៤(League២)ក្របខណ្ឌបាល់ទាត់ចក្រភពអង់គ្លេស ក្នុងកិច្ចសន្យារយៈពេល ១៨ខែ។

អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានប្រាប់ពីគោលបំណងក្រោយទទួលបានការតែងតាំងជាផ្លូវការណ៏ថា លោកចង់បានឱកាសក្លាយជាអ្នកចាត់ការ គ្រប់គ្រងដឹកនាំក្រុមបាល់ទាត់អាជីព ហើយពេលនេះគឺបំណងបានសម្រេច ជាមួយមហិច្ឆតានាំក្រុម Macclesfield ចាកចេញពីខ័ណ្ឌ League Two មកលេងនៅក្របខណ្ឌ League១ បន្តទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍នៅលើ គេហទំព័រក្លឹបផ្លូវការរបស់ក្រុមក៏បានបង្ហាញពីមោទនភាពដែលក្រុម Macclesfield ទទួលបានអ្នកចាត់ការទូទៅមួយរូបដូចជាលោក Campbell និងជាខ្សែការពារអង់គ្លេសល្អបំផុតម្នាក់ ។

ក្លឹប Macclesfield ដែលគ្មានអ្នកចាត់ការទូទៅដឹកនាំក្រុមចាប់តាំងពីបានបណ្តេញលោក Mark Yates កាលពីខែតុលាបន្ទាប់ពីដឹកនាំក្រុមស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ League Two ទទួលលទ្ធផលឈ្នះត្រឹមតែពីរដងក្នុងចំណោម ១៩ប្រកួតនៅរដូវកាល(២០១៨-២០១៨)នេះហើយក្រុមរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមតែ ១៣គ្រាប់ប៉ុណ្ណោះ។

ប្រភព៖ independent