វីរបុរសក្រុមតោខៀវ Chelsea កីឡាករខ្សែប្រយុទ្ធ Didier Drogba បានប្រាប់អោយដឹងពីកីឡាករខ្សែការពារដ៏រឹងមាំដែលរូបគេធ្លាប់លេងប្រឈមក្នុងអាជីពបាល់ទាត់នាពេលកន្លងមក។១.កីឡាករអន្តរជាតិ Gerard Pique ជាខ្សែការពារដ៏ល្អបំផុតដែលខ្លួនបានលេងក្នុងនាមគូបដិបក្ស។ បន្ទាប់មកទៀតកីឡាករអន្តរជាតិកូឌីវ័រ រូបនេះបានរំលឹកលើកដល់ឈ្មោះ ខ្សែការពាររបស់ក្លិប Manchester United កីឡាករ Rio Ferdinand និង Nemanja Vidic ថាជាដៃគូខ្សែការពារកំពូលម្នាក់ដែលរូបគេធ្លាប់ជួប។

Drogba ដែលបានព្យួរស្បែកជើងរបស់ខ្លួនគាត់នៅសប្តាហ៍នេះដើម្បីចូលនិវត្តន៏ពីវិស័យបាល់ទាត់នឹងត្រូវបានគេចងចាំថាជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League និងធ្លាប់បានចូលរួមជាមួយក្រុមនៅលីកកំពូលជាច្រើនមាននៅលីកកំពូលបារាំង,អង់គ្លេស,ទួរគី,ចិន,និងទីបញ្ចប់គឺនៅសហរដ្ឋអាមេរិក។

អ្នកឈ្នះពានរង្វាន់ Champions League ឆ្នាំ២០១២ជាមួយក្រុម Chelsea រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា: វាពិតជាលំបាកណាស់សម្រាប់ខ្ញុំក្នុងការលេងប្រឈមជាមួយខ្សែការពារដែលសហការគ្នាបានល្អ នោះគឺ Vidic និង Ferdinand។ ហើយមួយទៀតនោះគឺ Carles Puyol និង Pique របស់ក្រុម Barcelona នេះតែម្តង។ទោះបីជាបែបនេះក្តីខ្ញុំធ្លាប់ឆ្លងកាត់ការងារ ជាមួយអ្នកចាត់ការជំនាញមាន វិធីសាស្ត្រដឹកនាំការរប្រកួតហើយខ្ញុំបានលេងជាមួយកីឡាករល្អៗ ដែលយល់ពីការប្រកួតមានដូចជា Frank Lampard John Terry, Michael Ballack ពួកគេទាំងអស់គ្នាសុទ្ធតែសាមគ្គីគ្នានិងជួយដល់ខ្ញុំដើម្បីទំលុះសំណាញរបាំងការពារ ដ៏រឹងមាំរបស់ពួកគេខាងលើ ហើយខ្ញុំអាចធ្វើបានល្អនាពេលកន្លងមក។

ប្រភព៖ metro