សមាជិកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០ កីឡាករសញ្ជាតិអេស្ប៉ាញ David Villa បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថាគាត់នឹងចូលរួមជាមួយមិត្តរួមជាតិរបស់គាត់ Andres Iniesta នៅក្លឹបលីកកំពូលជប៉ុន Vissel Kobe បន្ទាប់ពីខ្លួនបានសម្រេចចិត្តចាកចេញពី New York City នៅក្របខណ្ឌលីកកំពូលអាមេរិក។ ខ្សែប្រយុទ្ធជើងចាស់ Silva និងផ្ទេរទៅលេងនៅនៅក្នុងក្របខ័ណ្ឌ J1 League ជាមួយ ក្រុម Vissel Kobe ដែលប្រជុំទៅដោយកីឡាករជើងចាស់ឆ្នើមសញ្ជាតិអន្តរជាតិអាល្លឺម៉ង់មានដូចជាៈ Lukas Podolski និងកីឡាករថៃ Theerathon Bunmathan នៅក្នុងលំដាប់កំពូលរបស់ពួកគេ។

សម្រាប់ Iniesta បានចាកចេញពីក្លឹប Barca ទៅចូលរួមជាមួយ Vissel Kobe កាលពីខែឧសភា ២០១៨ ហើយអ្នកទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជុំជាមួយគ្នាម្តងទៀត បន្ទាប់ពីធ្លាប់លេងនៅកីឡាដ្ឋាន Camp Nou ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ក៏ដូចជាលេងនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។

Villa ក៏នឹងទទួលបានឱកាសលេងប្រឈមគ្នាផងដែរ ជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនកីឡាករ Fernando Torres ដែលបច្ចុប្បន្នកំពុងលេងឱ្យ Sagan Tosu ដោយកីឡាករទាំងពីរធ្លាប់បានដឹកនាំប្រយុទ្ធរួមគ្នា សម្រាប់ប្រទេសអេស្ប៉ាញនៅពេលពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០១០ និង Euro ២០០៨។

ប្រភព៖ foxsportsasia