ខ្សែការពារ Cesar Azpilicueta បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំដែលធ្វើអោយរូបគេបង្ហាញវត្តមានជាមួយក្រុម Chelsea នៅកីឡាដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ ២០២២ ។

Azpilicueta បានបង្ហាញខ្លួននៅរដូវកាលទី៧ ជាមួយ Chelsea ក្រោយផ្ទេរពីក្រុម Marseille កាលពីឆ្នាំ២០១២ និងបានក្លាយជាកីឡាករសំខាន់ម្នាក់នៅក្នុងក្រុមក្លឹប។ ភាពបត់បែននិងការអភិវឌ្ឍទម្រង់លេងរបស់ Azpilicueta គឺជាផ្នែកដ៏សំខាន់មួយដែលនាំមកនៅជោគជ័យរបស់គាត់ជាមួយក្រុម Chelsea។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានបទពិសោធន៍ច្រើនបំផុតនៅក្នុងក្រុមរបស់ Chelsea។

Azpilicueta បានដើរតួនាទីជាប្រធានក្រុមតោខៀវ Chelsea ជំនួសកីឡាករ Gary Cahill នៅរដូវកាលថ្មីនេះនិងជាអតីតយុវជនរបស់ក្រុម Osasuna បានប្រាប់គេហទំព័រផ្លូវការរបស់ Chelsea ថា: ខ្ញុំពិតជារីករាយណាស់ក្នុងការបន្តស្នាក់នៅទីនេះនៅ Chelsea ។ ចាប់តាំងពីខ្ញុំបានមកខ្ញុំមានអារម្មណ៍រីករាយនិងមានការទទួលខុសត្រូវក្នុងការលេងឱ្យក្លឹបនេះនិងអ្នកគាំទ្រទាំងនេះហើយរាល់ពេលដែលខ្ញុំទៅលេងទីលានខ្ញុំព្យាយាមអស់ពីសមត្ថភាព

ប្រភព៖ foxsportsasia