ក្រុម Guangzhou Evergrande ដែលកំពុងដឹកនាំដោយ គ្រូបង្វឹកលោក Cannavaro បានបង្ហាញពីបញ្ជីឈ្មោះនៃការចង់ចុះហត្ថលេខានាំយកកីឡាករ Malcom និងខ្សែប្រយុទ្ធ Dudu របស់ក្រុម Palmeiras។ ប្រភពព័ត៌មានបានចុះផ្សាយថាកីឡាករទាំងពីររូបនេះ គឺជាគោលដៅរបស់ក្លឹបនៅលីកកំពូលចិន Chinese Super League ក្រុម Guangzhou Evergrande ដែលបានសម្រេចនាំកីឡារករដែលធ្លាប់លេងអោយក្រុមខ្លួនគឺ Paulinho ត្រឡប់ទៅលេងនៅប្រទេសចិនវិញ ក្នុងតម្លៃ ៥០លានអឺរ៉ូ រដូវកាលថ្មីនេះ ពោលគឺមួយឆ្នាំបន្ទាប់ពីពួកគេបានលក់ឱ្យ Barca ក្នុងតម្លៃ ៤០លានយូរ៉ូជាមួយនិងភាពចម្រូងចម្រាស។

Barca បានចំណាយប្រាក់ចំនួន ៤១លានអឺរ៉ូសម្រាប់ Malcom អោយទៅ Bordeaux ដែលជាកិច្ចព្រមព្រៀងមួយដែល ផ្តល់ការខកចិត្តដល់ក្រុម Roma នៅពេលដែលពួកគេស្ទើរតែឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខាសម្រាប់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះទៅហើយនោះ។

សម្រាប់ Guangzhou Evergrande ក៏បានព្យាយាមនាំយក Dudu ទៅលេងនៅលីកកំពូលចិនប៉ុន្តែ លោក Mauricio Galiotte ប្រធានក្លឹប Palmeiras ធ្លាប់បានដិសេធការផ្តល់ជូនពីក្រុម Changchun Yatai និង Shandong Luneng ដែលបានផ្តល់ជូន ១៣លានយូរ៉ូ និង ១៥លានយ៉ូរូ រៀងៗខ្លួនម្តងរួចមកហើយ។

ក្រុម Guangzhou Evergrande បច្ចុប្បន្នមានកីឡាករជនជាតិប្រេស៊ីលបីនាក់ផ្សេងទៀតនៅក្នុងក្រុម របស់គេផងដែរដូចជា Talisca-Alan, Goulart ព្រមទាំង Paulinho ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english