ខ្សែការពារ Joe Gomez របស់ Liverpool អាចនឹងត្រូវអវត្តមានរយៈពេល ៦សប្តាហ៍ក្រោយជួបឧប្បទវហេតុបាក់ជើងខាងឆ្វេងរបស់ខ្លួនកំលុងពេលក្រុមក្នុងនាមជាភ្ញៀវវាយបកទទួលជ័យជម្នះនៅថ្ងៃពុធលើក្រុមម្ចាស់ផ្ទះ Burnley ក្នុង លទ្ធផល ៣:១ នៅក្របខណ្ឌ Premier League។

កីឡាករអន្តរជាតិ អង់គ្លេសវ័យ ២១ឆ្នាំរូបនេះត្រូវបានសែងចេញពីការប្រកួតក្រោយចាប់ផ្តើមបាន ២៣នាទី ក្រោយពីមានបញ្ហាប្រឈមក្នុងការប្រកួតជាមួយនឹងប្រធានក្រុម Ben Mee របស់ Burnley។

លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានធ្វើការរិះគន់ទៅលើទង្វើដែលបង្កបញ្ហាកើតមានកំលុងពេលនៅកីឡាដ្ឋាន Turf Moor ប៉ុន្តែសម្រាប់លោក Sean Dyche អ្នកចាត់ការទូទៅក្រុម Burnley បាននិយាយថាវាជារឿងដ៏អស្ចារ្យមួយទៅវិញ។ សេចក្តីថ្លែងការណ៍របស់ហង្សក្រហម Liverpool កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា: លទ្ធផលដំបូងគឺ Gomez នឹងត្រូវអវត្តមានប្រាំមួយសប្តាហ៍ និងពឹងផ្អែកលើរបៀបដែលការព្យាបាលនិងការស្តារកាយសម្បទារបស់គាត់មានការរីកចម្រើនមកប្រក្រតីឡើងវិញ

Gomez ចូលលេងក្នុង ១៣ប្រកួតនៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ និងការបង្ហាញខ្លួនជាលើកដំបូងអោយអង់គ្លេសកាលពីឆ្នាំមុនមកដល់ពេលនេះ ៦លើក ប៉ុន្តែបានខកខានការប្រកួតបាល់ទាត់ពិភពលោក World Cup ២០១៨ នៅឆ្នាំនេះនៅប្រទេសរុស្សីដោយសារតែរបួសកជើង។

ប្រភព៖