តារាឆ្នើមរបស់ក្លិប Real Madrid Isco កំពុងប្រឈមនឹងបញ្ហាឡើងកំដៅក្រោយមិនបានបង្ហាញទម្រង់លេងល្អ នៅឯកីឡដ្ឋាន Bernabeu។ អ្នកគាំទ្រដែលធ្លាប់បានកោតសរសើរឈ្មោះ Isco បានប្រមាថលើរូបគេ ជាលើកដំបូង មិនធ្លាប់មាននៅកំលុងការប្រកួតដែលក្រុម Real Madrid បរាជ័យវគ្គបញ្ចប់ចែកពានរង្វាន់ Champion League ជាមួយក្រុម CSKA Moscow កាលពីដើមសប្តាហ៏កន្លងទៅនេះ។ ព្រមជាមួយនិងពេលវេលាដែលធ្លាប់មានក្លឹបជាច្រើនចង់បាន Isco ធ្វើអោយរូបគេហាក់មិនសប្បាយចិត្តសម្រាប់ពេលវេលាជាមួយក្រុម និងអាចនិយាយបានថារូបគេអាចផ្លាស់ចេញពីក្រុមអធិរាជសនៅខែមករា ២០១៩ ខាងមុខនេះផងដែរ។

ខាងក្រោមនេះគឺជាកីឡាករ ៤រូបដែលមានសមត្ថភាពអាចនិងជំនួសតំណែងរបស់ Isco បានៈ

៤. Christian Eriksen

អតីតខ្សែប្រយុទ្ធរបស់ក្រុម Ajax រូបនេះគឺជាតួអង្គដ៏សំខាន់សម្រាប់ក្រុម Spurs ដឹកនាំដោយលោក Mauricio Pochettino ។ Eriksen ដើរតួនាទីយ៉ាងសំខាន់នៅតំបន់បម្រើកណ្តាលតាំងពីរដូវកាលចាស់ សម្រាប់រដូវកាលថ្មីនឹង ការចែកបាល់អោយមិត្តរួមក្រុម(Assist) ចំនួន ៦លើកក្នុង ១៣ ប្រកួតនៅក្របខ័ណ្ឌ Premier League (២០១៨-២០១៩)សបញ្ជាក់ អោយ ឃើញថាកីឡាអន្តរជាតិដាណឺម៉ាករូបនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយក្រុមReal Madrid បាន។

៣. Miralem Pjanic

Pjanic បានចាប់ផ្តើមបង្ហាញតួនាទីរបស់ខ្លួនជាខ្សែបម្រើ-ប្រយុទ្ធ មុនពេលប្តូរមកជាបម្រើ-ការពារនៅ ក្លឹប Juventus ក្រោយផ្លាស់ពីក្រុមRoma។កីឡាករអន្តរជាតិបូស្នីរូបនេះរកបាន២គ្រាប់ហើយសម្រាប់ក្រុម ខណៈដែល១គ្រាប់ រកបាននៅក្របខណ្ឌSerieA និងនៅតែបង្ហាញទម្រង់លេងដ៏ល្អនៅរដូវកាលនេះ ហើយជួយក្រុមJuventusលើកពានSerieA២ឆ្នាំជាប់គ្នា(២០១៧និង២០១៨)។

២. James Rodriguez

ក្រុមReal Madrid បានឈ្នះពានរង្វាន់ Champions League នៅក្នុងរដូវកាល ២០១៥-២០១៦ ក្រុមនៅមានវត្តមាន Isco និង James នៅក្នុងក្រុម។ អតីតគ្រូបង្វឹក Zinedine Zidane តែងផ្លាស់ប្តូរគ្នារវាងកីឡាករទាំងពីរអោយចូលលេងខណៈដែលគ្រូបង្វឹករូបនោះ ពេញចិត្តដាក់Isco អោយចូលលេងច្រើនជាងJames។ទីបំផុតអតីតកីឡាករក្រុមMonaco រូបនេះបានសម្រេចចិត្តផ្ទេរទៅក្រុមBayern Munich ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលវែង(២ឆ្នាំ)គិតមកដល់បច្ចុប្បន្នគឺជារដូវកាលទីពីរហើយសម្រាប់James ដូច្នេះប្រសិនជាIsco ចាក ចេញ នោះ ពិតណាស់ទីកន្លែងរបស់ខ្លួនសក្តិសមនិងជំនួសដោយJames ខណៈដែលសាមីខ្លួនធ្លាប់ព្រលយពាក្យថា រូបគេចង់ ត្រលប់ មក រួមក្លឹប Real Madrid បំផុត និង គ្មានក្លឹបណាផ្សេងដែលសម្លឹងចង់ទៅលេងឡើយ។

១. Mateo Kovacic

ខ្សែបម្រើMateo Kovacic បានដឹងថាក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Lopetegui រូបគេមិនអាចប្រជែងតំណែងជម្រើសតំបូងជាមួយកីឡាករIscoបាននោះទេ ហេតុដូច្នេះរូបគេសម្រេចចិត្តផ្លាស់ទៅ ក្រុមតោខៀវ Chelseaក្នុងលក្ខណ្ឌខ្ចីជើង ។ នៅឯកីឡាដ្ឋាន Stamford Bridge Kovacic បានបង្ហាញទម្រង់លេងល្អនិងមានភាពស្និទ្ធស្នាលបំផុតហើយអ្នកគាំទ្រក្លឹបចង់អោយរូបគេផ្លាស់ប្តូរមកអង់គ្លេសជាអចិន្រ្តៃយ៏ ។Kovacic កំពុងតែហ្វឹកហាត់និងដកពិសោធន៏បន្ថែមទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោកMaurizo Sarri ក្នុងនាមកីឡាករបម្រើកណ្តាល ដែលអាចធ្វើអោយរូបគេអាចមានសមត្ថភាពបំពេញតួនាទីIsco បានប្រសិនរូបគេត្រលប់ទៅកីឡាដ្ឋានSantiago Bernabeu វិញ ។

ប្រភព៖ foxsportsasia