រដូវកាលថ្មី(២០១៨-២០១៩)នេះការប្រកួតក្របខណ្ឌទាំង៥ នៅទ្វីបអឺរ៉ុបប្រសិនបើក្រុមដែលមិនទាន់ស្គាល់រសជាតិបរាជ័យគិតចាប់តាំងពីចាប់ផ្តើមរដូវកាល និងបន្តកំនត់ត្រាមិនដែលចាញ់នេះរហូតដល់ថ្ងៃបុណ្យណូអែលគឺជារឿងដ៏ល្អបំផុតមួយ។ ប្រសិនបើក្រុមក្នុងចំណោមពួកគេទាំង៤ អាចចៀសផុតការភ្លក់រសជាតិបរាជ័យ បន្ទាប់ពីពាក់កណ្តាលតង់ទីមួយនៃរដូវកាលនេះ មានន័យថាឪកាសដ៏ល្អសំរាប់ពួកគេនិងអាចធ្វើបាន ម្តងទៀតនៅការចាប់ផ្តើមពាក់កណ្តាលនៃរដូវកាលដើម្បីមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯក។
ខាងក្រោមនេះ គឺជាក្រុមនៅលីកកំពូលផ្សេងគ្នា ៤ ក្នុងចំណោមលីកកំពូលទាំង៥ នៅអឺរ៉ុបដែលមិនទាន់ស្គាល់បរាជ័យនៅឡើយនោះ:
១. Borussia Dortmund

ក្រុម Borussia Dormund នៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga ចាប់ផ្តើមរដូវកាលថ្មីនេះ មិនទាន់ស្គាល់រសជាតិបរាជ័យទេ ពោលគឺប្រកួតបាន ១៥ដង ស្មើ៣និងឈ្នះ១២ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងដាច់ ៩ពិន្ទុ តាមពីក្រោយដោយក្រុម Moncheng Gladbach និងក្រុមការពារតំណែងជើងឯក Bayern Munich។
២. Paris Saint-Germain

មិនខុសអីពីក្រុម Dormund ក្រុមដែលដឹកនាំដោយលោក Thomas Tuchel សញ្ជាតិអាឡឺម៉ង់បានដឹកនាំការប្រកួត ១៦ដង ឈ្នះ១៤ និង ស្មើ២ ស្របពេលក្រុម PSG បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១ (នៅសល់ ២ប្រកួតក្នុងដៃ) និងមានគម្លាត ១០ពិន្ទុពីក្រុមលេខ២ Lille។
៣. Juventus

ក្រុមយក្សអ៊ីតាលីមានជំនឿយ៉ាងមុតមាំជាមួយក្តីសង្ឃឹមខ្ពស់ក្នុងការការពារតំណែងជើងឯកលើកទី៨ របស់ខ្លួន បន្ទាប់ពីនាំយកកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្រុម Real Madrid កាលពីដើមរដូវកាល។ ជាមួយនិងបេក្ខភាពនាំមុខក្នុងការរកបានគ្រាប់បាល់ច្រើនបំផុត(១១គ្រាប់) ខណៈដែល Juventus ឈ្នះការប្រកួត ១៥ដង និងស្មើ១ ក្នុងចំនោម ១៦ប្រកួត ឈរនៅលេខរៀងទី១ និងមានគម្លាត ៨ពិន្ទុ ពីក្រុម លេខ២ Napoli។
៤. Liverpool

ក្រុមហង្សក្រហម Liverpool កំពុងឈរនៅចំណាត់ថ្នាក់លេខ១ នៅតារាងក្របខណ្ឌ Premier League សម្រាប់សប្តាហ៏ទី១៧ នេះ ដោយមានគម្លាត ១ពិន្ទុពីក្រុមការពារតំណែងជើងឯកគឺមេឃខៀវ Man.City ។ ពោលគឺ ១៧ប្រកួតកន្លងមកក្រុមមានមូលដ្ឋាននៅ Mersyside Stadium ទទួលបានជ័យជំនះ ១៤ដង និងស្មើ៣ដង។
ប្រភព៖ foxsportsasia
