ក្រុមអធិរាជស Real Madrid របស់អេស្ប៉ាញបានឈ្នះពាន Club World Cup ជាលើកទី៣ ជាប់ៗគ្នានិងជាលើកទី៤ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយការផ្តួលក្រុមមកពីតំបណ់អាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម គឺក្រុម Al Ain ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២២ ធ្នូ ២០១៨ កន្លងទៅនេះ។

ខ្សែប្រយុទ្ធពានរង្វាន់បាល់មាស Luka Modric បានរកគ្រាប់បាល់បើកឆាកអោយក្រុមម្ចាស់ជើងឯក Champion បាន ១គ្រាប់ ដោយការស៊ុតបាល់ជើងឆ្វេងពីចម្ងាយយ៉ាងល្អនៅនាទីទី១៤ មុនពេល Llorente និង Ramos រកបានម្នាក់ ១គ្រាប់បន្ថែមទៀត នៅនាទីទី៦០ និង ៧៨ ប៉ុន្តែកីឡាករ Shiotani របស់ក្រុម Al Ain រកបានគ្រាប់បាល់វាយបក១គ្រាប់វិញនៅនាទីទី៨៦ ខណៈកីឡាករ Moustafa Elsharif បានបង្កកំហុសធ្វើអោយចូលទីខ្លួនឯងនៅនាទីទី(៩០+១)ដែលជាការផ្តល់ឪកាស អោយក្រុម Real Madrid ក្តោបក្តាប់ជ័យជំនះបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ផងដែរថា Al Ain បានទម្លាក់ក្រុមជើងខ្លាំងអាហ្សង់ទីន River Plate គួរអោយភ្ញាក់ផ្អើលដើម្បីកក់កៅអីនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ប៉ុន្តែបានត្រឹមទទួលចំណាត់ថ្នាក់លេខ២ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅ កីឡាដ្ឋាន Zayed Sports City ក្នុងទីក្រុង Abu Dhabi។ មានការចាប់អារម្មណ៏សម្រាប់ ខ្សែបម្រើ Toni Kroos បានឈ្នះពានរង្វាន់ក្លឹបបាល់ទាត់ពិភពលោក Club World Cup នេះ ៥លើកក្នុងឆ្នាំ២០១៣ ម្តង ជាមួយក្រុម Bayern Munich និងឆ្នាំ ២០១៤, ២០១៦, ២០១៧ និង២០១៨ ជាមួយ Real Madrid ចំនួន ៤ដង។

ប្រភព៖ BBC