Gonzalo Higuain អាចរកបាន៣គ្រាប់ម្នាក់ឯង ជួយឲ្យសេះបង្កង់ Juventus យកឈ្នះ ក្រុមលេខ១៥ Sassuolo ដល់ទៅ៧ទល់នឹង០ ក្នុងការប្រកួត Serie A យប់មិញ។
នៅ៤៥នាទីដំបូងក្រុមរហស្សនាម Old Lady បានទម្លុះសំណាញ់របស់ Sassuolo ដល់ទៅ៤គ្រាប់ក្នុងនោះធ្វើបានដោយ Sami Khedira ២គ្រាប់ និង Alex Sandro ជាមួយ Miralem Pjanic ម្នាក់មួយគ្រាប់។ ឈានដល់វគ្គទី២ត្រឹមរយៈពេល២០នាទី ពោលពីនាទី៦៣ដល់៨៣ ខ្សែប្រយុទ្ធអាហ្សង់ទីន Higuain រកបាន Hat-trick នាំក្រុមឈ្នះយ៉ាងត្រចះត្រចង់។
លទ្ធផលនេះធ្វើឲ្យ Juventus បន្តនៅលេខ២ កំពូលតារាង Serie A តាមពីក្រោយ Napoli មួយពិន្ទុ ដែលយកឈ្នះ Benevento ២-០ កាលពីយប់មិញដូចគ្នា៕
អត្ថបទ៖ ហេង សុធារិទ្ធិ
Via :news.sabay