(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon កាលពីយប់មិញ បានធ្វើដំណើរឆ្ពោះទៅប្រទេសជប៉ុនហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ JENESYS 2017 Japan-Asean U-16 Football Tournament នាចុងសប្ដាហ៍នេះ។

តាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ពានអន្ដរជាតិនេះ គឺមាន ១១ប្រទេសស្មើនឹង១២ក្រុមចូលរួម ដូចជាក្រុម U16 របស់កម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី, ហ្វីលីពីន, ថៃ, ឡាវ, ព្រុយណេ, វៀតណាម និងក្រុមម្ចាស់ផ្ទះជប៉ុន២ក្រុម។ ប៉ុន្ដែព្រឹត្តិការណ៍នេះ បានបែងចែកជា ៤ពូល សម្រាប់ប្រកួតជម្រុះដំបូង ដោយក្នុង១ពូលមាន ៣ក្រុម ខណៈក្រុម U16កម្ពុជា ស្ថិតក្នុងពូល B ជាមួយឥណ្ឌូនេស៊ី និងហ្វីលីពីន។

សម្រាប់ប្រកួតបើកឆាកដំបូងរបស់ក្រុមដឹកនាំដោយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon គឺត្រូវជួបក្រុមយុវជន U16 ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ៕

Via: khmertalking