Ander Herrera ជឿជាក់ថាការសម្រេចចិត្តរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer ដែលបានប្តូរមកជំនួសគ្រូបង្វឹកចាស់លោក Mourinho បានពង្រឹង ប្រព័ន្ធលេងថ្មីនៅ ឯក្លឹប Manchester United បានដើរទៅមុខយ៉ាងវែងឆ្ងាយដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក៏ដូចជាមិត្តរួមក្រុមដទៃទៀតនៅលើទីលាន។

Herrera វ័យ ២៥ឆ្នាំ អតីតកីឡាក្រុម At.Bilbao ក៏បានបង្ហាញពីការយល់ឃើញនៅទិកនិកដឹកនាំរបស់គ្រូបង្វឹកដែលជាអតីតខ្សែប្រយុទ្ធវ័យ ៤៥ឆ្នាំរូបនេះថាបានរកឃើញគន្លឹះក្នុងការដោះស្រាយភាពជាប់គាំងនិងបានផ្តល់មកវិញនៅសិទ្ធិពេញលេញដល់ខ្សែបម្រើ Paul Pogba នៅទឹកដី Old Trafford មានន័យថាជំនាន់លោក Mourinho កីឡាករមួយចំនួនលេងមិនបានអស់ពីសមត្ថភាពដោយសារតែមានការកំនត់នៅទីតាំងដែលខ្លួនបានលេងពីសំណាក់គ្រូបង្វឹក និងមិនបានចូលលេងជាក់លាក់ជាក់ស្តែងដូចជារូបគេផងដែរ។

ខ្សែបម្រើអន្តរជាតិអេស្បាញបានប្រាប់ Mirror ថាៈ យើងលេងដោយគ្មានដែនកំណត់វាជាអ្វីដែល Ole បាននាំយកទៅក្រុមចាប់តាំងពីថ្ងៃដំបូងនិងបន្ទាប់ពីជ័យជម្នះ FA Cup ជាមួយ Arsenal ។ យើងរីករាយនឹងការរកគ្រាប់បាល់ហើយ ការការពាររួមគ្នាដែលធ្វើអោយក្រុមមានភាពកក់ក្តៅជាមុន។ នោះហើយជាមូលហេតុដែលយើងលេង។ ខ្ញុំអាចលេងបានពេញលេញក្នុងតួនាទីខ្លួនឯងជាមួយដៃគូគឺ Paul (Pogba) និងអាចបញ្ជូនបាល់ទៅAshley Young, Luke Shaw សូម្បីតែ Nemanja Maticដែលលេងនៅតួនាទីកីឡាករបម្រើ-ការពារក៏មានឪកាសអាចស៊ុតបាល់បានដែរ

Man United បានបញ្ចប់នូវគម្លាតឆ្ងាយពីក្រុមកំពូលតារាងបួនចាប់តាំងពីការមកដល់របស់ Solskjaer បច្ចុប្បន្នក្រុមមានគម្លាតត្រឹម៣ពិន្ទុពីក្រោយក្រុម Chelsea កំពុងឈរនៅលេខរៀងទី៤ និងត្រូវប្រកួត ក្របខ័ណ្ឌ Premier League សប្តាហ៏ទិ២៤នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះជាមួយក្រុមBurnley ។

អត្ថបទ៖ Cambosport
ប្រភព៖ dailymail