Paul Ince អតីតខ្សែប្រយុទ្ធរបស់ក្លឹបក្រហមរូបនេះបាននិយាយនៅលើសន្និសិទកាសែតរបស់លោក Jim White កាលពីថ្ងៃចន្ទអំពីស្ថានភាពនៃគ្រប់គ្រងនៅក្លឹបចាស់ Man.United របស់គាត់បន្ទាប់ពីការចាប់ផ្តើមដឹកនាំនៅលទ្ធផលមិនគួរឱ្យជឿរបស់ Ole Gunnar Solskjaer ដោយទទួលជ័យជំនះ ៨ប្រកួត និងស្មើ ១ប្រកួតក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។

Ince បញ្ជាក់ថាៈ ខ្ញុំមានការចាប់អារម្មណ៍ចំពោះសមិទ្ធផលរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Pochettino នៅលើទឹកដី Tottenham Hotspur ហើយចង់ដឹងថា តើគាត់អាចមានសមត្ថភាពទៅដឹកនាំក្លឹបដូចជា United បានដែរអត់?។ Ince បានប្រាប់បណ្តាញសារពត៌មានបន្តអោយដឹងថា: Pochettino គឺជាបុគ្គលម្នាក់ដែលខ្ញុំចង់ឃើញគាត់ដឹកនាំ Man.United

Ole ដឹកនាំនៅនៅ Old Trafford មិនទាន់ដល់ចំនុចល្អនោះទេ ប៉ុន្តែសម្រាប់ Pochettino គឺគាត់បានបំពេញតួនាទីបានល្អសម្រាប់ក្រុម Tottenham រាល់ពេលកន្លងមក។ យើងបានឃើញនៅក្នុងការប្រកួតពីរលើកចុងក្រោយដោយគ្មាន Kane, Ali និង Son ប៉ុន្តែ លោក Pochettino នៅតែចង់ប្រកួតប្រជែង សម្រាប់កំពូលទាំងបួននោះហើយជាអ្វីដែលយើងចង់ឃើញ បើទោះបីជា ពួកគេរបូតពាន FA Cup, League Cup និង Premier League ទៅហើយក្តី។ យ៉ាងណាប្រសិនជាលោក Pochettino ធ្វើបាននោះ Ince ក៏មិនមានយោបល់ជំទាស់អ្វីដែរ។

Ince បន្តថាៈ ខ្ញុំដឹងថាមានអ្នកគាំទ្ររបស់ Man United ដែលចង់បាន Ole ដឹកនាំហើយចង់អោយក្រុមបញ្ចប់រដូវកាល ទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខ័ណ្ឌ Premier League នៅបញ្ចប់រដូវកាល(២០១៨-២០១៩)ហើយមានកៅអីចូល ទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដូច្នេះខ្ញុំប្រាកដថាគាត់នឹងក្លាយជាបេក្ខភាពដ៏រឹងមាំម្នាក់ ដែលអាច ដឹកនាំ Man.United បាន។ លោក Solsjaker បានចូលមកដឹកនាំក្រុម Man.United ៩ប្រកួតបន្ទាប់ពីក្លឹបបញ្ចប់តំណែងលោក Mourinho ហើយទទូលលទ្ធផល ឈ្នះ ៨ដង (League Cup:១ដង,FA Cup ១ដង និង Premier League ៦ដង ស្មើ១(ជាមួយក្រុម Burnley)ក្នុងលទ្ធផល ២:២ កាលពីយប់ថ្ងៃអង្គារទី២៩ មករា ២០១៩ នេះ។

អត្ថបទ៖ Cambosport
ប្រភព៖ talksport