ក្រុមអ្នកស៊ើបអង្កេតបានរកឃើញកៅអីពីរដែលពួកគេជឿថាជាបំណែកមកពីយន្តហោះដែកដឹកកីឡាករ Emiliano Sala របស់ក្រុម Cardiff City នៅពេលវាបានបាត់ពីប្រព័ន្ធតាមដានរ៉ា ដានៅលើបណ្តាញអ៊ីធើណែតកាលពីថ្ងៃទី២១ មករា ២០១៩ មកម្លេះ។ ខ្នើយកៅអីពីរត្រូវបានយកមក លាងសំអាតដែលរកឃើញនៅលើតំបន់ដូចគ្នានៃឆ្នេរសមុទ្រនៅជិតទីក្រុង Normandy នៃ តំបន់ Surtainville ប្រហែល ៣០ម៉ៃល ពីទីតាំង ចុងក្រោយរបស់យន្តហោះមុនពេលបាត់ពីទំនាក់ទំនង។ មូលហេតុដែលឈានដល់ការរកឃើញកៅអីពូករបស់យន្តហោះនោះគឺ លោក Josette Bernard បានរកឃើញ នៅឆ្នេរ Surtainville។

បុរសវ័យ ៥៦ ឆ្នាំរូបនេះបានប្រាប់ទៅ MailOnline ថា : ខ្ញុំកំពុងដើរនៅតាមឆ្នេរសមុទ្រនៅរសៀលថ្ងៃសៅរ៍ប្រហែលម៉ោង ៤រសៀលក្រោយចំណាយពេលមួយម៉ោងនៅពេលដែលខ្ញុំបានឃើញវត្តុអ្វីមួយអណ្តែតនៅលើសមុទ្រ។ ខ្ញុំគិតថាវាជាធុងមួយ។ ប៉ុន្តែក្រោយយកមកពិនិត្យខ្ញុំទទួលស្គាល់ថាវាជាកៅអីខាងក្រោយរបស់យន្តហោះ។ ស្របពេលការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់អាកាស (AAIB) បានជូនដំណឹងកាលពីថ្ងៃពុធថាពួកគេទទួលស្គាល់ថា វាជាបំណែកកៅអីមួយរបស់យន្តហោះពិតមែន ប៉ុន្តែមិនទាន់អាចកំនត់អត្តសញ្ញាណថាជាយន្តហោះដែលដឹកកីឡាករ Sala នោះទេ

ក្រុមគ្រួសាររបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Sala បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីប្រមូលប្រាក់ដើម្បី ស្វែងរកជនរងគ្រោះដោយប្រើប្រាស់សេវាឯកជនរបស់ពួកគេសម្រាប់តាមរកបំណែកយន្តហោះនិងជនរងគ្រោះបន្តទៀត។ ពួកគេនឹងសង្ឃឹមថាលទ្ធផលនេះជាជំហានដំបូងក្នុងការរកឱ្យឃើញនូវអ្វីដែលបានកើតឡើងចំពោះកីឡាករវ័យ ២៨ឆ្នាំនិងអ្នកបើកយន្តហោះដែលបានធ្វើដំណើរពី ទីក្រុង Nantes ប្រទេសបារាំង។ កាលពីថ្ងៃចន្ទម្តាយរបស់ Sala លោកស្រី Mercedes និងបងស្រី Romina បានធ្វើដំណើរពី Guernsey ឆ្ពោះទៅកាន់ តំបន់ដែលយន្តហោះរបស់ Sala បង្ហាញវត្តមានជាលើកចុងក្រោយ។

អត្ថបទ៖ Cambosport
ប្រភព៖ dailymail