វីរបុរសក្រុមជម្រើសជាតិហូឡង់កីឡាករ Patrick Kluivert ជឿជាក់ និងប្រមើលមើលឃើញថាមានខ្សែប្រយុទ្ធ និងជាតារាឆ្នើម ២នាក់ដែលកំពុងរបស់ប្រកបអាជីពលេងនៅក្របខ័ណ្ឌ Premier League នោះគឺ១.កីឡាករអន្តរជាតិអង់គ្លេស Marcus Rashford របស់ Man.United និង ២.កីឡាករអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang របស់ Arsenal។ ពួកគេទាំងពីរនាក់សុទ្ធសឹងមានសមត្ថភាព និងជាបេក្ខភាពដ៏សក្តិសមដែលមានលទ្ធភាពទទួលបានជោគជ័យនៅកីឡាដ្ឋាន Camp Nou ជំនួសខ្សែប្រយុទ្ធចាស់វស្សាបច្ចុប្បន្នសញ្ជាតិអ៊ុយរូហ្គាយគឺ Luis Suarez។

Suarez ធ្លាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅទ្វីបអឺរ៉ុបក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះដោយស៊ុត បញ្ចូលទីបានចំនួន ១៦៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២២៧លើកសម្រាប់ក្លិប Barcelona។ ទោះបីជាកីឡាករមកពីតំបន់ឡាទីនអតីតខ្សែប្រយុទ្ធ Liverpool វ័យ ៣២ឆ្នាំរូបនេះនៅតែមានវត្តមានសម្រាប់ជម្រើស ១១នាក់ដំបូង ក៏ក្រុម Barcalona កំពុងស្វែងរកបេក្ខភាពកីឡាករដើម្បីមកជំនួសរូបគេនាពេលអនាគត។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Rashford បានរកគ្រាប់បាល់បាន ១៣គ្រាប់នៅរដូវកាលនេះ និងកំពុងរីកចម្រើនក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គ្រូបង្វឹកបណ្តោះអាសន្ន ខណៈ Aubameyang បានចាប់ផ្តើមអាជីពបាល់ទាត់បានល្អដូចអ្វីដែលគាត់ធ្វើបានធ្វើនៅអតីតក្លឹប Dormund ដូច្នេះដែរ។

Kluivert បានប្រាប់ Sport360 ថាៈ ខ្ញុំចូលចិត្ត Marcus Rashford ណាស់។ វាពិតជាលំបាក ក្នុងការធ្វើឱ្យគាត់ត្រលប់មកលេងនៅក្លឹប Barcelona។ ប៉ុន្តែគាត់ជាកីឡាករល្អ។ ខ្ញុំមិនបានឃើញកីឡាករជាច្រើនដែលអាចលេងនៅក្នុងក្លឹប Barcelona នោះទេ។ Pierre Emerick Aubameyang របស់ Arsena ក៏ដូចគ្នាខ្ញុំគិតថាអាចលេងបាន ប៉ុន្តែមិនមានកីឡាករវ័យក្មេងច្រើនដែលអាចលេងក្នុងក្របខ័ណ្ឌ La Liga នោះទេ។

លោក Kluivert បន្តថាៈ ប៉ុន្តែសម្រាប់ខ្ញុំគិតថាកីឡាករល្អបំផុតគឺកីឡាករ Marcus Rashford។ Rashford លេងភាគច្រើននៅតំបន់បម្រើ-ប្រយុទ្ធស្លាបក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក លោក Jose Mourinho ប៉ុន្តែឥឡូវនេះគាត់បានអភិវឌ្ឍខ្លួនជាខ្សែប្រយុទ្ធជួរមុខថ្មីរបស់ក្រុម Man United ជំនួស Romelu Lukaku។ សម្រាប់មតិរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្ន Man.Untied លោក Solskjaer បាននិយាយ កាលពីខែមុន អំពីសមត្ថភាពរបស់កូនក្រុមគឺ Rashford ដូចគ្នាថាៈ គាត់មានល្បឿនបណ្តើរ និងដេញបាល់លឿន និងគ្រប់គ្រងបាល់បានល្អសម្រាប់យើងគាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ហើយ អនាគតរូបគេនឹងក្លាយជាកីឡាករលំដាប់កំពូលម្នាក់។ យើងអាចនិយាយអំពី Harry Kane ដូច្នេះ ខ្ញុំប្រាកដថា Marcus មានសក្តានុពលដើម្បីកសាងខ្លួនដូចទៅនិងរៀមច្បង ដោយចាប់ផ្តើមរីកចំរើននៅទីនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ Metro