ខ្សែការពារម៉ារ៉ុកកីឡាករ Medhi Benatia ដែលទើបតែបានចូលរួមជាមួយក្រុម Al-Duhail របស់កាតាបានបង្ហាញពីមូលហេតុដែលគាត់បានច្រានចោលនូវសំណើរពីសំណាក់ក្លឹបជាច្រើនរួមទាំងក្លិបយក្សរបស់អង់គ្លេស Manchester United ផងដែរ។ Benatia វ័យ ៣១ ឆ្នាំថ្មីៗនេះបានចូលរួមជាមួយម្ចាស់ជើងឯក Qatar Super League Al Duhail ពីក្លិប Juventus ក្នុងតម្លៃខ្លួន ៨ លានអឺរ៉ូនិងបានពន្យល់ពីជម្រើសរបស់គាត់នៅពេលដែល បានដឹងច្បាស់ថាក្លឹបយក្សនៅអឺរ៉ុបដូចជា Manchester United ចាប់អារម្មណ៍នឹងទម្រង់លេងរបស់ខ្លួន។

ជាក់ស្តែងខ្សែការពាររូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅ លេងនៅកីឡាដ្ឋាន Old Trafford ជាច្រើនលើកក្នុងអំឡុងពេល ចាកចេញពីក្រុម Roma និង Bayern Munich និងមុនពេលសម្រេចចិត្តចាកចេញពី ក្លឹប Juventus ហើយសម្រេចចិត្តចូលរួមជាមួយ Al Duhail ។

ទោះជាយ៉ាងណា Benatia វ័យ ៣១ឆ្នាំ ឆ្នាំបានផ្តល់នូវបទសម្ភាសន៏ នៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់ ក្លឹបថ្មីរបស់ខ្លួនទាក់ទងបញ្ហានេះថាៈ ខ្ញុំបានទទួលរងការរិះគន់ពីសំណាក់ កីឡាម៉ារ៉ុកបន្ទាប់ពីផ្លាស់មកដូហា ប៉ុន្តែខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាគោរពតាមការសម្រេចចិត្តរបស់ខ្ញុំ ព្រោះវាល្អបំផុតសម្រាប់ខ្ញុំនិងគ្រួសាររបស់ខ្ញុំព្រោះខ្ញុំចង់ឱ្យកូនៗខ្ញុំធំធាត់នៅក្នុងបរិយាកាសនិងការរស់នៅបែបសាសនាឥស្លាម

Benatia បន្តថាៈ ខ្ញុំអាចទៅលេងនៅក្លឹបនៅអារ៉ាប់រួមឬអារ៉ាប៊ីសាអូឌីតប៉ុន្តែខ្ញុំចូលចិត្តក្លឹប Al Duhail ហើយមានកីឡាករម៉ារ៉ុកជាច្រើនដែលបានចូលរួមជាមួយក្រុមជម្រើសជាតិនិងកំពុងលេនៅក្លឹបនាឈូងសមុទ្រមួយនេះ។ លោក Harvet Rennard គ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុកបានស្គាល់សមត្ថភាពខ្ញុំយ៉ាងច្បាស់ហើយប្រសិនបើលោកយល់ថាប្រសិនខ្ញុំមិនសមនឹងទទួលបានកៅអីក្នុងក្រុមជម្រើសជាតិខ្ញុំនឹងគោរពតាមការសម្រេចចិត្តរបស់គាត់

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia