ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Paris St-Germain បានជួបនៅភាពខកចិត្ត និងកំពុងជាប់មន្ទិលសង្ស័យមួយសម្រាប់ការប្រកួតជើងទី១ ពានរង្វាន់ក្របខណ្ឌ Champion League ក្នុងវគ្គ ១៦ក្រុមចុងក្រោយជាមួយក្លឹប Manchester United នៅសប្តាហ៏ក្រោយ បន្ទាប់ពីកាលពីរាត្រីថ្ងៃសៅរ៏ បានរងរបួសក្នុងការទទួលជ័យជម្នះលើក្រុម Bordaux ដោយលទ្ធផល ១:0។

Cavani ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយដែលមានកំនត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេអោយ PSG បានរងរបួសភ្លៅក្រោយរកបានបាល់ពិន័យ ១១ម៉ែត្រ និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ការប្រកួតនៅសប្តាហ៏ទី២២ ត្រូវបានជំនួសដោយខ្សែប្រយុទ្ធ Kylian Mbappe ។ Cavani ក្លាយជាកីឡាករទី២ បន្ទាប់ពីខ្សែប្រយុទ្ធ Neymar ដែលនិងត្រូវអវត្តន៏មានសម្រាប់ការប្រកួតជាមួយ Man.United ដោយសារងរបួសបាក់ជើង។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់របស់ក្រុម PSG លោក Thomas Tuchel បាននិយាយថា: យើងត្រូវតែរង់ចាំ តែនៅមិនមានដំណឹងល្អឡើយ។ ខ្ញុំពិតជាមិនដឹងថាតើ Cavani នឹងលេងឬអត់នោះទេវាពិតជាគួរឱ្យព្រួយបារម្ភមែនដែល យើងប្រឈមការអវត្តមានកីឡាកររហូតដល់ទៅ ២នាក់។

ក្រុម PSG ឥឡូវនេះមាន ១៣ពិន្ទុនាំមុខតារាងនៃក្របខ័ណ្ឌ Ligue១ ប៉ុន្តែការទទួលជ័យជម្នះលើ Bordeaux របស់ពួកគេបានកើតឡើងបន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញបំផុត។ កាលពីថ្ងៃអាទិត្យពួកគេបានចាញ់ជាលើកទី១ ក្នុងក្របខ័ណ្ឌលីកកំពូលក្នុងរដូវកាលនេះដោយលទ្ធផល ២-១ លើក្រុម Lyon បន្ទាប់មកបានយកឈ្នះក្រុមមកពីលំដាប់ទី៣គឺ Villefranche នៅម៉ោងបន្ថែម ក្នុងការប្រកួត French Cup នៅថ្ងៃពុធ។

អត្ថបទ៖ Cambosport
ប្រភព៖ bbc