Gareth Bale កំពុងប្រឈមនិងហានិភ័យនៃការហាមឃាត់មិនអាចចូលេងអោយក្រុម Real Madrid សម្រាប់ក្របខណ្ឌ La Liga ១២ប្រកួត ដោយសារតែការវិកាយអបអរសាទរការស៊ុតគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនសម្រាបជ័យជម្នះ ៣-១ របស់ក្រុម Real Madrid ផ្តួលក្រុមរួមទីក្រុង Atletico Madrid កាលពីសប្តាហ៏មុន។ Bale ខ្សែបម្រើអន្តរជាតិវេល បានលេងជាកីឡាករបម្រុងនិងរកបានគ្រាប់បាល់ទី៣ របស់ខ្លួននាកីឡាដ្ឋាន Wanda Metropolitano របស់ At.Madrid និងជាកំនត់ត្រាស៊ុតបញ្ចូលទីលើកទី១០០ សម្រាប់ក្លឹបស្របពេលក្រុម Real Madrid ហក់ឈរនៅចំណាត់ថ្នាក់ទី២ ក្នុងតារាង La Liga ដើម្បីប្រជែងក្រុមនាំមុខតារាង La Liga គឺ Barcelona ដែលមានគម្លាតត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៏ទី២៣។

យោងតាមគេហទំព័រផ្លូវការរបស់ក្របខណ្ឌកំពូលអេស្បាញ La Liga បានចុះផ្សាយថាៈ អតីតខ្សែប្រយុទ្ធ Tottenham រូបនេះ ក្រោយស៊ុតបញ្ចូលគ្រាប់ទី៣ រួចរូបគេបានធ្វើការសកម្មភាពអបអរសាទរនៅមុខអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Atletico Madrid ដោយគ្រវីដៃស្ដាំក្បែរត្រចៀករួចបោះដៃដដែលនោះសំដៅអ្នកគាំទ្រ At.Madrid គោលបំណងសម្តែងការឌឺដង ដែលជាកាយវិការត្រូវបានចាត់ទុកថាជាការមើលងាយ និងប្រមាថក្នុងន័យញុះញង់បង្កកំហឹងដល់អ្នកដទៃ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះអាចប្រឈមនឹងការព្យួរការប្រកួតចន្លោះពី ៤ ទៅ ១២ប្រកួត បើសិនជារកឃើញថាមានទោសពីបទប្រតិកម្មពីអ្នកគាំទ្រស្របតាមច្បាប់ថ្មីដែលទាក់ទងនឹង “ការអបអរសាទរក្រោយស៊ុតបញ្ចូលទីរបស់កីឡាករ” ដែលត្រូវបានចូលជាធរមាននិងចាប់ផ្តើមអនុវត្តកាលពីខែដើមខែកុម្ភៈ ២០១៩ នេះ។​ ប៉ុន្តែទណ្ឌកម្មអាចនិងត្រូវសម្រាលមកត្រឹម មួយទៅបីប្រកួតប្រសិនបើវាត្រូវបានរកឃើញថាមិនមានការឆ្លើយតបរឺប្រតិកម្ម បែបនេះពីអ្នកគាំទ្រ ហើយករណីនេះនឹងត្រូវសំរេចដោយ គណៈកម្មាធិវិន័យវិន័យរបស់ La Liga។

ក្រុម Real Madrid ទើបតែទទួលជ័យជម្នះ ២-១ លើក្រុម Ajax ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេកាលពីថ្ងៃពុធ និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Girona នៅថ្ងៃអាទិត្យ នៅក្នុងការប្រកួតលីកកំពូល La Liga បន្ទាប់របស់ពួកគេ។

អត្ថបទ៖ Cambosport
ប្រភព៖ sportskeeda