ក្រុមស្រ្តីជរា Juventus បានបង្កើនគម្លាតរហូតដល់ទៅ ១៤ពិន្ទុនៅលើកំពូលនៃក្របខ័ណ្ឌ Serie A ជាមួយនឹងការទទួលជ័យជម្នះលើក្រុមលេខ២បាតតារាង Frosinone។ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ១គ្រាប់នៅនាទីទី៦ និង ខ្សែការពារ Lionardo Bonucci នៅនាទីទី១៧ មុនពេលកីឡាករ Cristiano Ronaldo បន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៦៣ និងគ្រាប់បាល់ទី២១ សម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីនគ្រប់ការប្រកួតអោយក្រុម Juventus។

សម្រាប់ក្រុមលេខ២ Napoli និងត្រូវជួបជាមួយក្រុមភ្ញៀវ Torino នៅថ្ងៃអាទិត្យនេះ។ខណៈ ក្រុម​ Juventus របស់លោក Massimiliano Allegri នឹងធ្វើដំណើរទៅកាន់ Atletico Madrid នៅថ្ងៃពុធសប្តាហ៏នេះក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ។

អត្ថបទ៖​ Cambosport
ប្រភព៖ BBC