ខ្សែប្រយុទ្ធ Lionel Messi បានរកគ្រាប់បាល់បញ្ចូលទីបីគ្រាប់(Hat-trick)និងជាលើកទី៥០ក្នុងអាជីពរបស់ខ្លួន ខណៈ Barcelona បានធ្វើការវាយបក ដើម្បីផ្តួលក្រុម Sevilla ៤:២ សម្រាប់ការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី២៥ កាលពីថ្ងៃសៅរ៏ ទី២៣ កុម្ភៈ ២០១៩ និងមានគម្លាត ៧ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ក្រោយពី At.Madrid ផ្តួល Villareal ២:0 កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
២គ្រាប់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Navas(២២) និង Mercado(៤២)ខណៈ ៤គ្រាប់របស់ក្រុមភ្ញៀវរកបាន ដោយកីឡាករ Lionel Messi(២៦,៦៧,៨៥)និងSuarez(៩០+៣)។
ទោះឈានចូលដល់វ័យ ៣១ឆ្នាំជិត ៣២ឆ្នាំក្តី Messi នៅតែបង្ហាញទម្រង់លេងល្អអោយក្រុម Barcelona ក្រោយរកបាន ៣៣គ្រាប់ក្នុង ៣២ប្រកួតក្នុងនោះ ៦គ្រាប់នៅក្នុងក្របខ័ណ្ឌ Champions League ខណៈ Barcelona កំពុងសម្លឹងឈ្នះពាន៣ នៅរដូវកាលនេះ។ គ្រាប់បាល់ទី៣ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះគឺជាលើកទី៦៥០ ក្នុងអាជីពពោលគឺ ៥៨៥គ្រាប់សម្រាប់ Barcelona និង ៦៥ គ្រាប់សម្រាប់អាហ្សង់ទីននាពេលកន្លងមក។
អត្ថបទ៖ Cambosport
ប្រភព៖ bbc