លោក Neil Lennon បាននិយាយថាវាគឺជា កិត្តិយស មួយដែលលោកត្រូវបានស្នើ និងតែងតាំងឱ្យគ្រប់គ្រង និង ដឹកនាំក្រុម Celtic ជាលើកទីពីរបន្ទាប់ពីលោក Brendan Rodgers បានបញ្ចប់ការផ្ទេរទៅដឹកនាំក្រុម Leicester Cityជាផ្លូវ​ការណ៏​កាល​ពីដើមសប្តាហ៏នេះ ។

គ្រូបង្វឹកមានវ័យ ៤៧ឆ្នាំរូបនេះ ឆ្នាំនឹងត្រូវចូល កាន់តំណែង​រហូតដល់ចុងបញ្ចប់នៃរដូវកាល​នេះ​គឺ​ចាប់ផ្តើមដឹកនាំ ក្រុមប្រកួតនៅក្របខ័ណ្ឌលីកកំពូលស្កុតឡេននៅ ថ្ងៃពុធជាមួយក្រុម Hearts at Tynecastle ។
អ្នកចាត់ការទូទៅជនជាតិអៀរឡង់ខាងជើងរូបនេះបានវិលត្រឡប់មកកាន់ក្លឹបវិញជាលើកទី៣ក្រោយដឹកនាំក្រុមលើកទី១នៅកំលុងឆ្នាំ២០០០-២០០៧ និងបន្តដឹកនាំក្រុមពីឆ្នាំ២០១០-២០១៤មុនពេលចាកចេញពីក្រុម Hibernian កាលពីខែមុន។

លោកLennon មានជំនួយការគ្រូបង្វឹក២រូបគឺលោកJohn Kennedy និង Damien Duff អតីតខ្សែការពារអៀរឡង់និងChelsea ហើយរូបលោកLennonក៏ ធ្លាប់មានប្រវត្តិ និងស្នាដៃដឹកនាំក្រុមឈ្នះពានកំពូល២ដង ក្នុងរយៈពេល ៤ ឆ្នាំនៅលើទីលាន Celtic Park មុនពេលចាកចេញពីCeltic នៅឆ្នាំ ២០១៤ដើម្បីទៅដឹកនាំក្រុម Bolton Wanderers ក្នុងក្របខ័ណ្ឌ English Championship ។

ប្រភព: BBC