Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • មានការស៊ុតបាល់បញ្ចូលទីសរុប ៤៤គ្រាប់ នៅថ្ងៃបើកឆាកពាន KW Cambodian League

    ការប្រកួតបើកឆាកពានពាក់កណ្តាលអាជីព Keller Williams Camboddia League 2019 (KW Cambodian League) កាលពីថ្ងៃអាទិត្យ គឺមានការស៊ុតបាល់បញ្ចូលទីគ្នា រហូតដល់៤៤គ្រាប់ ហើយក្រុមធ្លាប់មានស្នាដៃ សុទ្ធតែរកបានគ្រាប់បាល់ច្រើន ដើម្បី ឡើងទៅឈរនៅកំពូលតារាង។

    សម្រាប់ការប្រកួតសប្តាហ៍ទី១ ដែលត្រូវបានធ្វើឡើង នៅលើទីលានវេស្ទើន និងទីលាន KMH កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៨ Avatar FC និងក្រុមជើងឯកឆ្នាំ២០១៧ Bayon Wonderers សុទ្ធតែបានល្អ ដោយក្នុងនោះ Avatar បានលត់ក្រុមចំណូលថ្មី Sen Sok Empire FT រហូតដល់ ១០-០ ដើម្បីឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្ន។

    ចំណែកក្រុម Bayon Woderers បានលត់ក្រុម ANK ក្នុងលទ្ធផល ៨-០ ដើម្បីឈរនៅលេខ២ រីឯក្រុម Riel Phnom Penh ក៏បានលត់ក្រុម Home Sport យ៉ាងចាស់ដៃផងដែរ តាមរយៈការយកឈ្នះ ៧-០ ដើម្បីឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្ន។

    ជាមួយគ្នានេះ ក្រុម Khmer United (A) ដែលបានត្រឹមលេខ២ កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ និងជាក្រុមឈ្នះបានត្រឹមពានតូចនោះ បានយកឈ្នះក្រុម Mambo PP ៤-២ ហើយក្រុម Khmer United (B) បានយកឈ្នះក្រុមតាំងគោក ២-០ ប៉ុន្តែក្រុម Khmer United U22 បានចាញ់ក្រុម ISI Group United ៣-២។

    ចំណែកក្រុមបាសាក់ បានយកឈ្នះក្រុមចម្រុះដោយបរទេស Anvaya ក្នុងលទ្ធផល ៣-១ ចំណែកក្រុមទន្សោង បានត្រឹមស្មើជាមួយក្រុមចំណូលថ្មី Sniper នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ ខណៈការប្រកួតនៅរដូវកាលនេះ មានត្រឹម១៦ក្រុមចូលរួមទេ ហើយក្រុមទាំង១៦ ត្រូវប្រកួតគ្នាតាមរូបមន្តលីក(១ជើង)។

    ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកនៃពាន KW Cambodian League 2019 នេះ ចំណែកក្រុមលេខ២ ដល់លេខ៥ ត្រូវដាក់ឲ្យប្រកួតខ្វែងយកពានតូច KW Cambodian Cup 2019 ខណៈប្រាក់រង្វាន់ គឺក្រុមម្ចាស់ជើងឯក(ពានធំ) បាន២៤ លានរៀល ក្រុមពានតូច ទទួលបាន១២លានរៀល ក្រុមលេខ២ បាន៨លានរៀល ក្រុមលេខ៣បាន៦លានរៀល ក្រុម Fair Play ទទួលបាន២លានរៀល កីឡាកររកគ្រាប់បាល់បានច្រើនជាងគេបាន១លានរៀល និងអ្នកចាំទីល្អជាងគេ នឹងទទួលបាន១លានរៀល៕

    អត្ថបទដោយ៖ Cambosport