បាត់ដំបង៖ការប្រគំតន្ត្រីយក្សនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នំា២០១៩ បានធ្វើឲ្យកក្រើកខេត្តបាត់ដំបងដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីជាច្រើនរូប។

វត្តមានតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ប្រុសរូបសង្ហា ឆន សុវណ្ណរាជ អ្នកនាង សុខ ស្រីនាង កញ្ញា សួស វីសា លោក នី រតនា បានធ្វើឲ្យកក្រើកឆាកតន្ត្រីអាន់ឆ័រយ៉ាងខ្លាំង។ ពួកគេម្នាក់សុទ្ធតែចេញមុខបកស្រាយម្នាក់ៗជាច្រើនបទទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។

សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រគំតន្រ្តីរាត្រីចុងក្រោយនៅយប់ថ្ងៃស្អែកទី៧ ខែមេសា ឲ្យបានច្រើនកុះករ។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះសូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕