ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកនារីនៅខេត្តបាត់ដំបងនៃព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីដណ្តើមកៅអីលេងក្របខណ្ឌ FIVB World Tourនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ នៅប្រទេសជប៉ុនទៅរកជើងឯកពិភពលោក។

កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបងដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការប្រកួតកាន់តែធ្វើឲ្យមានរំភើប និងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗ តំាំងពីចាប់ផ្តើមការប្រកួតរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនីក្រុមនីមួយៗបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះលើកគូប្រកួត ក្រុមដែលទទួលជយលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិទីក្រុងតូក្យូ ២០២០ដើម្បីឈានរកទៅជើងឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕