បាត់ដំបង៖ក្រុមបាល់ទះនារីមកពីសហរដ្ឋអាមេរិកដណ្តើមមេដាយមាសនៃព្រឹត្តិការណ៍ការប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ផ្នែកនារីនៅខេត្តបាត់ដំបង បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទះនារីមកពីប្រទេសក្រិចដោយលទ្ធផល២សិតទល់០នៅវគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបង។

ក្នុងឱកាសពិធីប្រគល់រង្វាន់ជូនក្រុមជយលាភីដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក Chris Liu នាយកផ្នែកបច្ចេកទេស សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ អ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ និងលោក ហ៊ុយ វុទ្ធី នាយកទំនាក់ទំនងកិច្ចការសហគ្រាស។

ក្រុមជើងឯកបានទៅលើក្រុមសហរដ្ឋអាមេរិកឈ្នះមេដាយមាស និងប្រាក់រង្វាន់១០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមប្រទេសក្រិចទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៧០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមប្រទេសជប៉ុនបានត្រឹមមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៥០០ ដុល្លារ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕