Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • កីឡាផ្សេងៗ
  • Swimming
  • Tennis
  • កីឡាជាតិ
  • កីឡាអន្តរជាតិ
  • ទីបំផុតប៉ូលីសបារាំង ចាប់ផ្តើមអន្តរាគមន៍ករណីរំលោភសេពសន្ថវៈរបស់ Neymar

    យោងគេហទំព័រ L’Équipe ប៉ូលីសប្រទេសបារាំងនិងបន្តធ្វើបទអន្តរាគមន៏សើបអង្កេតរយៈពេលពីរបីថ្ងៃខាងមុខនេះលើករណីចោតប្រកាន់ពីបទរំលោភសេពសន្ធវៈរបស់នារីម៉ូដែលនាង Najila Trindadeដែលបានចោតប្រកាន់ Neymar ខ្សែប្រយុទ្ធ PSG ថាបានចាប់រំលោភនាង យោងប៉ូលីសទីក្រុងប៉ារីសបានរឹបអូសយកវីដេអូពីកាមេរ៉ាសន្តិសុខរបស់សណ្ឋាគារមួយកន្លែងនៅរាជធានីប្រទេសបារាំងគិតចាប់តាំងពីថ្ងៃទី១ មិថុនា ២០១៩ នៅពេលដែលស្រ្តីមានអត្តសញ្ញាណខាងលើបានលាតត្រដាង។

    រហូតមកដល់ពេលនេះប៉ូលីសប្រេស៊ីលបានធ្វើការស៊ើបអង្កេតនេះដោយសារតែពាក្យបណ្តឹងនេះត្រូវបានដាក់ នៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែកងកម្លាំងសន្តិសុខបារាំងក៏កំពុងស៊ើបអង្កេតផងដែរអំពីករណីមិនប្រក្រតីដែលបានកើតឡើង។

    ទន្ទឹមនឹងនេះ Neymar នៅតែមានទំនាក់ទំនងជាមួយនឹងការវិលត្រលប់មកកាន់ក្លឹប Barcelona ក្រោយពីរូបគេ សម្រេចចិត្តចាកចេញកាលពី ២ឆ្នាំមុន បីទោះបីជាកំពុងជួបនៅព្រឹត្តការណ៏មិនល្អកំពុងតាមញាំញីរូបគេ ខណៈដែលពេលបច្ចុប្បន្ន Neymar កំពុងសម្រាកព្យាបាលរបួសក្រោយអវត្តមានព្រឹត្តការណ៏ Copa America ស្របពេល កាលពីថ្ងៃពុធ UEFA បានប្រកាសថាខ្លួននៅតែរក្សាជំហរដាក់ពិន័យបីប្រកួត សម្រាប់ Neymar ក្នុងការប្រកួតក្របខ័ណ្ឌ Champions League រដូវកាលថ្មីខាងមុខនេះដដែល។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Besoccer