Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Martin Odegaard ជិតផ្ទេរទៅ Bayer Leverkusen ជាផ្លូវការណ៏ហើយ

    ទីបំផុតក្រុម Bayer Leverkusen បាននាំមុខ Ajax ក្នុងការចុះហត្ថលេខាកីឡាករខ្សែបម្រើ-ប្រយុទ្ធវ័យក្មេង Martin Odegaard មករួមក្រុម ខណៈដែលមានប្រភពច្បាស់ការណ៏មួយបានចុះផ្សាយថាកីឡាករអន្តរជាតិន័រវេដ៏មានទេពកោសល្យរូបនេះ បានចុះកិច្ចសន្យារួចរាល់និងត្រៀមផ្លាស់ទៅលេងនៅលីកកំពូល ប្រទេសអាល្លឺម៉ង់ជាផ្លូវការណ៏ក្នុងពេល ឆាប់ៗខាងមុខនេះដោយយោងប្រព័ន្ធផ្សព្វផ្សាយ TV២ របស់ន័រវេបានផ្តិតយករូបភាព Odegaard និងឪពុករបស់ខ្លួន នៅឯព្រលានយន្តហោះ Dusseldorf។

    Odegaard កីឡាករវ័យ ២០ ឆ្នាំរូបនេះបានចំណាយពេល ៣រដូវកាលខ្ចីជើងទៅលេងនៅក្លឹប Heerenveen និង Vitesse ពីក្លិប Real Madrid ក្នុងក្របខ័ណ្ឌហូឡង់ Eredivisie ហើយបច្ចុប្បន្នរូបគេកំពុងចាប់ផ្តើមអាជីពជាមួយដំណើរផ្សងព្រេងនៅ ក្របខណ្ឌ Bundesliga រដូវកាលថ្មីខាងមុខ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ marca