Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់

  • មូលហេតុសំខាន់ Pogba គួរជ្រើសរើសរវាង Juventus ល្អជាង Real Madrid

    Paul Pogba រំពឹងថានឹងចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះខណៈ ដែលក្រុមម្ចាស់ជើងឯក Serie A គឺ Juventus និង Real Madrid បានចេញមុខក្នុងការប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិជ័យបារាំងរូបនេះ។ គេហទំព័រ Don Ballon របស់អេស្បាញបានចុះផ្សាយថា Pogba កំពុងស្ថិតនៅក្នុងជម្រើសរវាង Juventus និង Real Madrid ខណៈលោក Florentino Perez ប្រធានក្លឹប Real Madrid ហាក់អល់អែកមិនចង់ចុះហត្ថលេខានាំយកម្ចាស់ជ័យលាភី World Cup ២០១៨ មកកាន់ទឹកដី Bernabeu នោះទេ ដោយសារតែឃើញថារូបគេបានបង្ហាញពីអត្តចរិកមិនចូលចិត្តបង្កើតឪកាស និងធ្វើការងារជាក្រុមនៅរយៈពេលកន្លងមកព្រមទាំងតម្លៃខ្លួនរបស់គេហាក់ថ្លៃបន្តិច។

    សម្រាប់អតីតក្លឹប Pogba គឺ Juventus ម្ចាស់ជើងឯក SerieA ក៏នៅតែចិញ្ចឹមចិត្ត ចង់ចុះហត្ថលេខានាំយកកូនក្រុមឆ្នើមម្នាក់នេះ មករួមក្រុមវិញផងដែរ។ ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះបានជួបនៅស្ថានភាពនិងអនាគតមិនច្បាស់លាស់នៅរដូវកាលចាស់ ខណៈក្រុម Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៅក្របខ័ណ្ឌ Premier League និងបាត់បង់ឪកាសទៅលេងវគ្គជម្រុះក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលថ្មីហើយក្រុមបិសាចក្រហមបានបញ្ចប់រដូវកាលគ្មានឈ្នះពានអ្វីសោះក្នុងដៃ ក្រោយធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ Champions League និង FA Cup។

    បច្ចុប្បន្ន Pogba មានតម្លៃខ្លួណប្រមាណ ១៨០លានអឺរ៉ូនិង ធ្លាប់លេងអោយក្រុម Juventus ចន្លោះរដូវកាល ២០១២-២០១៦ និងអាស្រ័យលើឆន្ទៈនិងការសម្រេចចិត្តរបស់គ្រូបង្វឹកថ្មីលោក Maurizio Sarri និងសហការីព្រមទាំងថ្នាក់ដឹកនាំក្លឹបថានិងជ្រើសរើសយកការចុះហត្ថលេខានាំយក Pogba គេមករួមក្រុមជាថ្មីនៅក្របខណ្ឌអ៊ីតាលី SerieA។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ foxsportsasia