ទីបំផុត Alisson Becker បានទទួលអាវលេខស្លាកលេខ១ របស់ Liverpool ជាផ្លូវការណ៏ សម្រាប់ត្រៀមប្រកួតរដូវកាលថ្មីក្របខណ្ឌ Premier League ២០១៩-២០២០ ដែលពីមុនគឺជាកម្មសិទិ្ធរបស់កីឡាករ Loris Karius ដែលធ្លាប់ពាក់អាវលេខមួយនេះកំលុងពេលរូបគេមានវត្តមាននៅ Anfield។ ប៉ុន្តែបច្ចុប្បន្ន បើទោះបីជារូបគេមិនទាន់ផ្ទេរចេញពីក្លឹប និងកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Besiktas ប៉ុន្តែឥឡូវនេះវាគឺជាពេលសម្រាប់ Alisson ប្រើប្រាស់វាម្តងហើយ។

Alisson អ្នកចាំទីប្រេស៊ីលដែលកំពុងបំពេញ កាតព្វកិច្ចអន្តរជាតិនៅឯការប្រកួតពានរង្វាន់ Copa America ស្របពេលអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Karius អាចនិងបន្តលេងក្នុងលក្ខណ្ឌខ្ចីជើងរដូវកាលទី២ បន្តទៀតជាមួយក្រុម Besiktas ដូច្នេះក្រុម Liverpool បានសម្រេចផ្តល់លេខអាវនេះដល់ Alisson តែម្តងទៅ។

Karius បានធ្លាក់ទម្រង់លេងនៅក្នុងព្រឹត្តការណ៏ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League រដូវកាល២០១៧-២០១៨ ជាមួយក្រុម Real Madrid។ ក្រោយការមកដល់របស់ Alisson មុនរដូវកាលថ្មី២០១៨-២០១៩ ពីក្លឹប Roma ហង្សក្រហមបានសម្រេចចិត្ត អោយ Karius ទៅក្លឹប Besiktas ខ្ចីជើងក្នុងរយៈពេលវែង។

សមាជិកហង្សក្រហម Liverpool ម្នាក់ទៀតគឺខ្សែបម្រើ Alex Oxlade-Chamberlain ក៏ត្រូវបានផ្តល់ឱ្យនូវលេខអាវថ្មីផងដែរបន្ទាប់ពីខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ នៅបន្តរង្គោះព្យាបាលរបួសជង្គង់។ អតីតកីឡាករ Arsenal រូបនេះ នឹងត្រូវផ្លាស់ប្តូរអាវពីលេខ២១ ទៅលេខ១៥ ដោយយកលេខអាវចាស់របស់អតីតមិត្តរួមក្រុម Daniel Sturridge បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិប។

កែសម្រួលដោយ៖ Usport
ប្រភព៖ besoccer