យេីងទាំងអស់គ្នាដឹងហេីយថា វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះរីកចម្រេីនយ៉ាងខ្លាំងនាពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេសភ្ញៀវទេសចរដែលមកពីប្រទេសចិន ដែលបានចូលមកប្រទេសកម្ពុជា មិនថាមកវិនិយោគឬមកទេសចរណ៍នោះទេ ដែលយេីងមេីលឃេីញថាជនជាតិមាននៅគ្រប់ទីកន្លែងទាំងអស់។

ដោយសារតែកំណេីននេះហេីយ ដែលធ្វេីអោយក្រសួងទេសចរណ៍ខិតខំរិះរកយុត្តិសាស្ត្រដេីម្បីទទួលស្វាគមន៍ពួកគេ ដូចជាការបង្កេីតរមនីយដ្ឋានថ្មី និងការបណ្តុះបណ្តាលមគ្គុទេសទេចរណ៍ ដេីម្បីបំរេីសេវាកម្មឲ្យបានល្អឲ្យសាកសមទៅនឹងពាក្យថា ទីក្រុងស្អាត រមនីយដ្ឋានស្អាតសេវាល្អ។ ដោយសម្លឹងឃេីញភាពរីកចំរេីននិងកំនេីននៃភ្ញៀវទេសចរចិនដូចនេះហេីយ បានជាជនជាតិចិនមួយចំនួនបានលួចបន្លំតាំងខ្លួនធ្វេីជាមគ្គុទេសដេីម្បីនាំភ្ញៀវទាំងនោះ ដែលធ្វេីឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ជនជាតិចិនដែលមកពីប្រទេសចិន ដែលគ្មានវិជ្ជាជិវៈដេីរណែនាំភ្ញៀវដោយខ្លួនឯងតាមរូបភាផ្សេងៗនៅរមនីយដ្ឋានទេសចរណ៍នានាទូទាំងព្រះរាជាណាចក្រ ដោយគ្មានខ្លាចរអាពីច្បាប់ប្រទេស ធ្វេីឲ្យបាត់បង់គុណតំលៃនៃវិស័យទេសចរណ៍របស់ប្រទេសធ្វេីឲ្យមគ្គុទេសទេសចរណ៍ដែលទទួលបានការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍គ្មានទីផ្សារ។

ដោយសាបញ្ហានេះហេីយ ទេីបធ្វេីឲ្យមគ្គុទេសភាសាចិនមានភាពខឹងសម្បារយ៉ាងខ្លាំង ទេីបបានសហការជាមួយមន្ទីរទេសរាជធានីភ្នំពេញនៅថ្ងៃទី 08 សីហា ឆ្នាំ2019 នេះបានចុះឃាត់ខ្លួនជនជាតិចិនមួយរូបដែលកំពុងនាំភ្ញៀវទេសចរចិនដេីរកំសាន្តតាមមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេនាំទៅសាកសួរនៅឯមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

ក្រោយពីបានសួរនាំបានឲ្យដឹងថាជនជាតិចិនដែលតាំងខ្លួនជាមគ្គុទេសមានឈ្មោះ LIU QINGMIN ភេទប្រុសកាន់លិខិតឆ្លងដែនលេខEA3681100 បានសារភាពថាខ្លួនពិតជាបាននាំភ្ញៀវដេីរកំសាន្តពិតមែន, សូមបញ្ជាក់ថាជនជាតិចិនខាងលេីនេះមិនមែននាំភ្ញៀវជាលេីកទីមួយទេ រូបគេធ្លាប់បានទទួលការណែនាំពីមន្ត្រីក្រសួងទេសចរណ៍មន្ទីរទេសចរណ៍ម្តងរួចមកហេីយ ហេីយបានធ្លាប់ផ្តិតមេដៃធ្វេីកិច្ចសន្យារួចមកហេីយដែរ ម្លោះហេីយលេីកនេះក្រោយពីបានធ្វេីការប្រជុំគ្នារួចមក៖
១-លោកឃឿប ភីរុម្យ ប្រធានការិយាល័យបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍
២-លោកពុទ្ធ្រាសោភណ្ណរ៉ាប្រធានការិយាល័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍
៣-អ្នកស្រី សាយ ពិសីប្រធានការិយាល័យបណ្តុះបណ្តាលមគ្គុទេសក៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ
4-លោកសៅ វឌ្ឍនានាយផ្នែកប៉ូលីសទេសចរណ៍គោលដៅ
បានសំរេចចិត្តធ្វេីការផាកពិន័យជនជាតិចិនដែលនាំភ្ញៀវខុសច្បាប់ខាងលេីស្របទៅតាមគោលការណ៍ស្មារតីនៃច្បាប់ស្តីពីទេសចរណ៍មាត្រា៦៥នៃព្រះរាជាណាចក្រកម្ពុជាចំនួន២លានរៀលនៃតំលៃអប្បរមា ក្នុងករណីមិនរៀងចាលហេីយនៅតែបន្តនាំភ្ញៀវដោយខុសច្បាប់ទៀតការផាកពិន័យកេីនឡេីងរហូតដល់អតិបរមា ២០លានរៀលព្រមទាំងចាត់ការតាមនិតិវិធីច្បាប់ផ្សេងដែលបានចែង។ ហេីយការផាកពិនេះដែរក៏មានការចូលរួមដឹងឮពីលោក៖
១-លោក ឈិនដាវី ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណភាសាចម្រុះប្រចាំរាជធានីភ្នំពេញ
២-លោកឈុន សំណាង អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណភាសាចម្រុះនិងជាប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ
៣-អ្នកស្រីដោកចន្ធី អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ
៤-អ្នកស្រីតាន់សុវណ្ណយូ លេខធិការសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ
៥-មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជាធានីភ្នំពេញជាច្រេីននាក់




