ស្នូកឃ័រ៖ ស្ដេច​កីឡា​ស្នូកឃ័រ​កីឡាករ​អង់គ្លេស Ronnie O’Sullivan ទីបំផុត​អាច​ការពារ​ជើងឯក Shanghai Masters បាន​សំរេច​ក្រោយ​យកឈ្នះ Shaun Murphy ១១–៩ ហ្វ្រេ​ម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​សប្ដាហ៍​កន្លងទៅ​។ នេះ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​តានតឹង​មួយ បន្ទាប់ពី​ដំណាក់កាល​ដំបូង ១០​ហ្វ្រេ​ម​ស្មើគ្នា ៥–៥ និង​នាំមុខ​គ្នា​ទៅវិញទៅមក​។

តែ​ក្រោយមក​នៅ​ហ្វ្រេ​ម​ទី​១៣ Murphy វាយ​មួយ​ឈើ​បាន ១១១​ពិន្ទុនាំ​មុខ ៧–៦ មុន​ពេល​ដែល​កីឡាករ​វ័យ ៤៣​ឆ្នាំ O’Sullivan យកឈ្នះ ៤ ហ្វ្រេ​ម​ជាប់​គ្នា​វិញ​។ ​កីឡាករ​វ័យ ៣៧​ឆ្នាំ Shaun Murphy ក៏​ព្យាយាម​អោយ​ដល់​ហ្វ្រេ​ម​កាត់​សេចក្ដី​ដែរ តែមួយ​ឈើ ៨៦​ពិន្ទុ​របស់ O’Sullivan ធ្វើ​អោយ​ការប្រកួត​បញ្ចប់​ត្រឹមនេះ​ជាមួយ​លទ្ធផល ១១–៩ ហ្វ្រេ​ម​។ `

​នេះ​ជា​ជើងឯក Shanghai Masters បី​ឆ្នាំ​ជាប់​គ្នា​ហើយ​សំរាប់ Ronnie O’Sullivan និង​ជា​ពាន​ទី៧២ ក្នុង​អាជីព​របស់​កីឡាករ​វ័យ ៤៣​ឆ្នាំ​រូប​នេះ តែ​នៅតែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ពិភពលោក​ដដែល​តាម​ពីក្រោយ Judd Trump​ ដោយសារ​ជ័យជំនះ​នៅ Shanghai នេះ​លែង​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ពិន្ទុ​ពិភព​លោក​ហើយ​៕`

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង