
ក្រុមការពារតំណែងជើងឯក Liverpool បានបើកឆាកយុទ្ធនាការ Champions League របស់ខ្លួនជាមួយបរាជ័យ ២ទល់០។ កាលពីរដូវកាលមុន ក្រុមរហស្សនាមថាហង្សក្រហមបានចាញ់ ១-០ ម្ដងដែរនៅទឹកដីអ៊ីតាលី។ ២គ្រាប់របស់ Napoli សុទ្ធតែកើតឡើងដោយកំហុសខ្សែការពាររបស់ Liverpool គឺគ្រាប់ទីមួយ Robertson បានបង្កឲ្យមានបាល់ប៉េណាល់ទីនៅនាទី៨២ស៊ុតដោយ Dertens។

រហូតដល់នាទី៩០+ ទៅហើយម្ចាស់ពានកីឡាករឆ្នើមទ្វីបអឺរ៉ុបគឺ Virgil Vandijk បានប៉ះបាល់ថយក្រោយខុសបច្ចេកទេសធ្វើឲ្យ F. Liorente របស់ Napoli ឆាបបាល់បាននិងស៊ុតបញ្ចូលទីស្រួលៗ។ មួយគូដូចគ្នានៅពូល E នេះគឺ Salzburg បានយកឈ្នះ Genk ៦-២៕
`
សូមទស្សនាវិដេអូរវាងការប្រកួតខាងក្រោមនេះ:
ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន ប្រភពពី: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
