អតីតគ្រូបង្គោលក្លឹប Chelsea លោក Guus Hiddink បានលាលែងពីតួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិ U-22 របស់ចិនហើយ កាលពីពេលម្សិលមិញនេះ។
យ៉ាងណាមិញ មិនទាន់មានមូលហេតុណាជាក់លាក់ពីការចុះចេញពីតំណែងនេះទេ ប៉ុន្តែបើតាមប្រភពសារព័ត៌មានមួយចំនួនបានឲ្យដឹងថា សមាគមបាល់ទាត់ចិន មិនសប្បាយចិត្តនឹងរបៀបធ្វើការងាររបស់លោក ក្រោយពីចាញ់ វៀតណាម U-២២ ក្នុងលទ្ធផល ២-០ ក្នុងប្រកួតមិត្តភាព កាលពីដើមខែកញ្ញានេះ។
តំណែងរបស់បុរសជនជាតិហុល្លង់នេះនឹងត្រូវជំនួសដោយ លោក Hao Wei អតីតគ្រូបង្វឹកក្រុមជម្រើសជាតិនារីរបស់ចិន។ លោក Hiddink ត្រូវបានតែងតាំងជាគ្រូបង្គោលនៃក្រុមជម្រើសជាតិឈុតយុវជនរបស់ចិន កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបានដឹកនាំឲ្យចិនបានលេងក្នុងព្រឹត្តិការណ៍ AFC U-23 ដែលនឹងលេងនៅឆ្នាំ២០២០៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង