ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Erling Braut Haaland ត្រូវបានរើសជាកីឡាករឆ្នើមប្រចាំសប្ដាហ៍ នៃព្រឹត្តិការណ៍ UEFA Champions League ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ ពេលប៉ះនឹងក្លឹបបែលហ្សិក Genk។
កីឡាករនៃក្លឹបអូទ្រីស Salzburg នេះ បានស៊ុត Hat-Trick ដោយប្រើពេលតែ ៤៥នាទីដំបូងប៉ុណ្ណោះ ក្នុងប្រកួតនៃក្របខ័ណ្ឌកំពូលអឺរ៉ុបដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃពុធកន្លងទៅ។ Haaland លេងក្នុង UEFA Champions League ដំបូង បានចំណាយតែ ៤៥នាទីដំបូងទេ រកបាន Hat-Trick អំឡុងប្រកួតប៉ះនឹងក្លឹបបែលហ្សិក Genk (Salzburg ឈ្នះ ៦-២)។
ខ្សែប្រយុទ្ធជនជាតិន័រវែសរូបនេះ ជាកូនប្រុសនៃអតីតជើងឯក Premier League និងក្លឹប Leeds United លោក Alf-Inge Haaland។ ហើយ Erling Haaland បានរកគ្រាប់បាល់ ១៧គ្រាប់ហើយ ក្នុង ៩ប្រកួត នៅក្នុងរដូវកាល ២០១៩/២០នេះ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង