ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Donyell Malen របស់ក្លឹប PSV និងគ្រោងទិញយកនៅរដូវកាលក្រោយ។ នេះបើយោងតាមសារព៌តមាន Calcio Mercato ដែលបានចុះផ្សាយ។

ម្ចាស់ការពារតំណែងជើងឯក UEFA Champions League ក្លឹបហង្សក្រហម១នេះ ចង់បន្ថែមខ្សែប្រយុទ្ធថ្មី `Donyell ដើម្បីឲ្យប្រជែងតំណែងជាមួយនឹង Roberto Firmino។ កីឡាករវ័យ២០ឆ្នាំរូបនេះ ត្រូវបាន PSV ទិញចូលតម្លៃត្រឹមតែ ១លានផោនប៉ុណ្ណោះ កាល២ឆ្នាំមុន។

កីឡាករវ័យក្មេងសញ្ជាតិហូឡង់ Malen វ័យ២០ឆ្នាំ ដែលមានឆ្នាំកណើតថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៩ រកគ្រាប់បាល់បាន ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១២ប្រកួត នៅរដូវកាល ២០១៩-២០២០ នេះ​ហើយក៏ចាត់ទុកថាជាខ្សែប្រយុទ្ធម្នាក់ដែលលេចធ្លោរផងដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង