ការប្រកួតប្រដាល់គុនខ្មែររវាងកីឡាករកម្ពុជា ឡុង សំណាង ប៉ះជាមួយនឹងអ្នកប្រដាល់ Satari សញ្ជាតិ (អ៊ីរ៉ង់)​ នៅក្នុងសង្វៀនទូរទស្សន៍ប៉ុស្ត៍ CNC នាថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។

អ្នកប្រដាល់ទាំងពីរ សំណាង នឹង អុីរ៉ង់ ប្រកួតគ្នានៅក្នុងទឹកទី១ មិនមានការប្រយុទ្ធគ្នាខ្លាំងខ្លាទេប៉ុន្តែចូលដល់ទឹកទី២ អ្នកទាំងពីរ បានវាយគ្នាទៅវិញទៅមកគួរសមតែមិនធ្វើអោយខាងណាមានរបួសទេ ចូលទឹកទី៣ សំណាងវាយចំដៃគូរបានតិចតែចំពោះ Satari​ វិញវាយចេញបានល្អចំៗគោលដៅទាត់ចំកណ្តាលមុខ សំណាង នឹងវាយម៉ាត់ចំមុខជាច្រើនដៃផងដែរ។

ការប្រកួតនេះកាន់តែស្វិតស្វាញ ខ្លាំងឡើងៗនៅពេលចូលដល់ទឹកទី៤ឡុងសំណាងធ្វើបានល្អវាយម៉ាត់ចំមុខកីឡាករមកពីប្រទេសអុីរ៉ង់បាន២ដងតែមិនបានរាប់ពីសំណាក់អជ្ញារ្យកណ្តាលនោះទេការប្រយុទ្ធនេះបន្តចូលដល់ទឹកបញ្ចប់ក៏មានការវាយសំរុកគ្នាកាន់តែខ្លាំងឡើងៗដោយអ្នកទាំងពីរប្រើទាំងដៃនឹងជើងទៅទាំងព្រមរហូតដល់បញ្ចប់ទឹកអជ្ញារ្យកណ្តាលសំរេចអោយអ្នកប្រដាល់ខ្មែរយើង ឡុង សំណាង ជាអ្នកឈ្នះ អុីរ៉ង់ ដោយពិន្ទុ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង