ចំពោះ​អ្នក​គាំទ្រ​គុន​ខ្មែរ​ និង​ពិសេស​អ្នក​ដែល​ចាំ​មើល​ការ​ប៉ះ​គ្នា​រវាង​ រឿង​ សោភ័ណ្ឌ​ និង​អ្នក​ប្រដាល់​ថៃ​ Iquezang​ គឺ​នៅ​តែ​ប្រកួត​ដដែល​ទេ​ ដោយ​គ្រាន់​តែ​លើក​ពេល​ទៅ​ខែ​ក្រោយ​វិញ​ប៉ុណ្ណោះ។​

បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​សង្វៀន​ឯកភ្នំ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​កញ្ញា​ ២០១៩​ កន្លង​ទៅ​នេះ​បាន​បញ្ជាក់​ថា​ សម្រាប់​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ រឿង​ សោភ័ណ្ឌ​ និង​ Iquezang​ នៅ​តែ​មាន​ដដែល​ទេ។​

ការ​លើក​ការ​ប្រកួត​នេះ​គឺ​ដោយ​សារ​តែ​អាកាសធាតុ​មិន​អំណោយផល​(ភ្លៀង​ខ្លាំង​ពេក)​ ទើប​សម្រេច​លើក​ទៅ​ថ្ងៃ​ទី១៣​ ខែ​តុលា​ ២០១៩​ វិញ​ ដូច្នេះ​អ្នក​ដែល​រង់ចាំ​ទស្សនា​គូ​នេះ​នៅ​តែ​អាច​មើល​បាន​ដដែល៕​

អ្នក​ស្រឡាញ់​ប្រដាល់​​ លោក​ Matias Andres​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ រឿង​ សោភ័ណ្ឌ​ វិញ​ជា​អ្នក​ប្រដាល់​ដ៏​ជំនាញ​ម្នាក់។​ ហើយខ្ញុំចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​អ្នក​ប្រដាល់​ថៃ ​Iquezang​ នឹង​វិល​មក​កាន់​សង្វៀន​ឯកភ្នំ ​ជា​ថ្មី​ លោក​មិន​ប្រាកដ​ថា​កីឡាករ​កម្ពុជា​ ឬ​អ្នក​លេង​គុន​ថៃ​ជា​អ្នក​ឈ្នះ​ក្នុង​ជំនួប​នេះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​អាច​និយាយ​បាន​ថា នេះ​ជា​ការ​ប្រកួត​​ដ៏​អស្ចារ្យ​មួយ​​ទៀត​របស់​សង្វៀន​ឯកភ្នំ។​

អត្ថបទ៖ នួន ស៊ីណា​ Credit: Sabay

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង