ប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ កីឡាករជម្រើសជាតិកម្ពុជា វិញ្ញាសាគុនខ្មែរត្រៀមចេញទៅការប្រកួតស៊ីហ្គេម វ៉ាន់ វឿន (សុខ ទូ) បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីអាស៊ីខាងលិច ប្រទេសអ៊ីរ៉ង់ Younes ដោយផ្ដួលឲ្យកីឡាករអ៊ីរ៉ង់សន្លប់ដោយផ្លែកែងនៅក្នុងទឹកទី១។

ការប្រកួតរវាង វ៉ាន់ វឿន នឹង Younes ធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ទឹកទី១ចាប់ផ្ដើមភ្លាម កីឡាករអ៊ីរ៉ង់ អុីរ៉ង់ បានសម្រុកខ្លាំងៗមកលើវ៉ាន់ វឿន ដោយប្រើដៃម៉ាត់ និងការទាត់ជាច្រើនដង ប៉ុន្តែនៅខាងចុងទឹក អ្នកប្រដាល់ខ្មែរយើង ប្រើបត់កែងកាត់វាយទៅលើ​ Younes ឲ្យវង្វេងតែម្ដង ក្រោយលោកអាជ្ញាកណ្ដាលរាប់ដល់១០ មិនដឹងខ្លួន​ ទើបសំរេចអោយកីឡាករ វ៉ាន់វឿន អ្នកឈ្នះតែម្តង៕


ចង់ឃើញថា វ៉ាន់ វឿន ប្រើកែងបត់វាយទៅលើកីឡាករអ៊ីរ៉ង់ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង